Arsenal ត្រៀមវាយ Walcott ចេញនៅខែមករាខាងមុខ
- 2017-10-04 09:21:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ត្រៀមវាយ Walcott ចេញនៅខែមករាខាងមុខ
ចន្លោះមិនឃើញ
លោក Arsene Wenger ត្រូវបានរាយការណ៍ថា ត្រៀមរួចរាល់ក្នុងលក់ Theo Walcott ចេញនៅទីផ្សារដោះដូរខែ មករា ខាងមុខ។ នេះតាមការចុះផ្សាយរបស់ Mirror ស្រង់ពីគេហទំព័រ Team Talk។
ប្រភពខាងលើបញ្ជាក់ថា អ្នកចាត់ការក្លឹប Arsenal រូបនេះមានបំណងលក់ Walcott ស្របពេលកីឡាកររូបនេះលែងមានជាជម្រើសដំបូងទៀតហើយ។ កីឡាករអង់គ្លេសវ័យ២៨ឆ្នាំ នៅសល់កិច្ចសន្យាជាមួយក្លឹប១៨ខែទៀត ប៉ុន្តែ Wenger ចង់រកកីឡាករថ្មីម្នាក់មកជំនួសរូបគេ។
កន្លងទៅក្លឹបមធ្យមពីរនៅអង់គ្លេសរួមមាន West Ham និង Everton បានដាក់ការចាប់អារម្មណ៍លើ Walcott។ ជម្រើសជាតិអង់គ្លេសនេះបានចំណាយពេល១១ឆ្នាំហើយ រួមរស់ជាមួយកាំភ្លើងធំ ចាប់តាំងផ្ទេរពី Southampton ដោយលេងបាន២៦៤ប្រកួត៕
ចុចអាន៖
Kroos៖ ចេញពី Bayern គឺជាការសម្រេចចិត្តត្រឹមត្រូវបំផុត
ការប្រកួតក្នុងទ្រុងរបស់ មាស ម៉ើ នៅថៃចុងសប្ដាហ៍នេះលុបចោលវិញហើយ