Kroos៖ ចេញពី Bayern គឺជាការសម្រេចចិត្តត្រឹមត្រូវបំផុត
- 2017-10-04 04:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kroos៖ ចេញពី Bayern គឺជាការសម្រេចចិត្តត្រឹមត្រូវបំផុត
ចន្លោះមិនឃើញ
Toni Kroos បាននិយាយថា គេបានធ្វើការផ្លាស់ប្ដូរដ៏ត្រឹមត្រូវក្នុងអាជីព ដែលបានចាកចេញពី Bayern Munich ឆ្នាំ២០១៤ មកចូលរួមជាមួយ Real Madrid។
ប៉ុន្មានឆ្នាំចាប់តាំងពីមកអេស្ប៉ាញនេះ Kroos បានដើរតួនាទីជាអ្នកនាំលេងដ៏ល្អនៅ Real និងបានជួយក្លឹបឈ្នះពាន Champions Leagues ដល់ទៅ៣ដងក្នុងរយៈពេល៤រដូវកាលចុងក្រោយ។ "ការប្ដូរក្លឹបរបស់ខ្ញុំគឺជារឿងត្រឹមត្រូវ។ សម្រាប់គំនិតរបស់ខ្ញុំវាគ្មានអ្វីត្រូវសង្ស័យទេ"។ សម្ដី Kroos។
ជម្រើសជាតិអាល្លឺម៉ង់រូបនេះបន្ថែមទៀតថា៖ "ច្បាស់ណាស់ ប្រសិនជាអ្នកចេញក្រៅស្រុក ទៅលេងនៅក្លឹបធំមួយ វាមានន័យថា ជាជំហានថ្មីនៃការអភិវឌ្ឍន៍របស់ខ្ញុំ។ កន្លងទៅ Carlo Ancelotti ចង់បានខ្ញុំពី Madrid វិញ តែចុងក្រោយគ្មានអ្វីប្រែប្រួល"។ កីឡាករវ័យ២៧ឆ្នាំដែលលេងជម្រើសដំបូងនៅ Madrid ស្ទើរគ្រប់ប្រកួត បានអរគុណដល់ Zinedine Zidane សម្រាប់ការជឿជាក់លើគេ៕
ចុចអាន៖