ចប់! ទំនាក់ទំនង Ramos និង Pique បានប្រេះឆា
- 2017-10-04 02:51:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់! ទំនាក់ទំនង Ramos និង Pique បានប្រេះឆា
ចន្លោះមិនឃើញ
ទំនាក់ទំនងរវាងកំពូលខ្សែការពារទាំងពីរ Gerard Pique និង Sergio Ramos ត្រូវបានកាសែតអេស្ប៉ាញចុះថា បានបែកបាក់ហើយ ដោយសារតែ អាកប្បកិរិយានិងសម្ដីគាំទ្រតំបន់ Catalan របស់ Pique។
ខ្សែការពាររបស់ Barcelona ត្រូវបានអ្នកគាំទ្រស្រែកចំអកឲ្យ អំឡុងពេលអេស្ប៉ាញបើកការហ្វឹកហាត់នៅទីក្រុង Madrid កាលពីថ្ងៃច័ន្ទ ដើម្បីត្រៀមលេងជម្រុះ World Cup នៅថ្ងៃសុក្រនេះ។ ទល់នឹងពេលនេះ Pique កំពុងតែខ្វែងគំនិតខ្លាំង ជាមួយអ្នកគាំទ្រជម្រើសជាតិ។ ត្បិតគេធ្លាប់ជួយអេស្ប៉ាញលើកពាន World Cup និង Euro កាលពីឆ្នាំ២០១០និង២០១២ ប៉ុន្តែអារម្មណ៍គេនៅតែគាំទ្រតំបន់ Catalan ផ្ដាច់ខ្លួន។
ផ្អែកតាមកាសែត AS បញ្ជាក់ថា ដោយសារអាកប្បកិរិយានិងបញ្ហាគាំទ្រឲ្យ Calatan ទាមទារឯករាជ្យនេះហើយ ទើបធ្វើឲ្យទំនាក់ទំនង Ramos និង Pique រលាយ។ រឿងមួយវិញទៀត កាលពីសប្ដាហ៍មុនប្រធានក្រុមអេស្ប៉ាញ Ramos ក៏បានរិះគន់ Pique ចំៗ ចំពោះការនិយាយគាំទ្រប្រជាជន Catalan បោះឆ្នោតធ្វើប្រជាមតិទទួលបានឯករាជ្យពីអេស្ប៉ាញ៕
ចុចអាន៖