ដឹង​ច្បាស់​ពី​ចំនួន​អាទិត្យ​អវត្តមាន​ចូល​​ទីលាន​របស់ Aguero

  • 2017-10-04 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ចុងក្រោយ​ចេញ​​ពី​សម្ដី​លោក​គ្រូ​ពេទ្យ​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Sergio Aguero ត្រូវ​​អវត្តមាន​លើ​វាល​ស្មៅ​ដល់​ទៅ​៦​សប្ដាហ៍។

កីឡាករ​សំខាន់​របស់ Manchester City រូប​នេះ​​បាន​ទទួល​រង​របួស​បាក់​ឆ្អឹងជំនី​ ពេល​ដែល​តាក់ស៊ី​ដឹក​គេ​​​ទៅ​ព្រលានយន្តហោះ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយ​ក៏​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង។ Aguero ទៅ​ប្រទេស​ហូឡង់​ ដើម្បី​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​កូឡុំប៊ី Maluma។

តាម​ពិនិត្យ​ជំហាន​ដំបូង កីឡាករ​វ័យ​២៩​ឆ្នាំ​​ត្រូវ​គេ​ទម្លាយ​ថា អាច​សម្រាក​២​ទៅ​៤​សប្ដាហ៍ ប៉ុន្តែ​​ពេល​នេះ​លោក Donato Villani  ដែល​ជា​គ្រូ​ពេទ្យ​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​​ប្រាប់​ថា អាច​អវត្តមាន​យូរ​ជាង​នេះ​ ពោល​៦​សប្ដាហ៍​៕ ​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ