ក្ដៅៗ! កូនស្រី​បង្កើត​របស់ Angelina Jolie ចង់​​វះកាត់កែភេទធ្វើ​មនុស្ស​​ប្រុស

  • 2017-10-05 03:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ព័ត៌មាន​នេះ​ភ្លាម​ មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​មិន​ជឿ​ចំពោះ​អ្វី​ដែល​បាន​លើក​ឡើង​ថា​ កូន​ស្រី​បង្កើត​របស់​ កំពូល​តារា​ហូលីវូដ​ Angelina Jolie និង​ Brad Pitt ចង់​ប្ដូរ​ភេទ។

យោង​តាម​វិបសាយ​ Wnews បាន​ឲ្យ​ដឹង​ថា​ តាំង​ពី​តូច​ កុមារី​ Shiloh Jolie-Pitt ជា​ក្មេង​ស្រី​ម្នាក់​ដែល​រស់​នៅ​តាំង​ខ្លួន​ជា​ក្មេង​ប្រុស។ នាង​បាន​សុំ​ម្ដាយ​ឪពុក​ តុបតែង​ខ្លួន​ស្លៀកពាក់​ជា​ក្មេង​ប្រុស​ និង​កាត់​សក់​ខ្លី​ជា​និច្ច ព្រម​ទាំង​ចង់​ឲ្យ​គេ​ហៅ​ខ្លួន​ "John”។ ចំណែក​ម្ដាយ​ឪពុក​របស់​ក្មេង​តូច​រូប​នេះ​ ក៏​មិន​ដែល​ឃាត់ឃាំង​អ្វី​ដែរ​ ផ្ទុយ​ទៅ​វិញ​មាន​តែ​គាំទ្រ​កូន​ជា​និច្ច​ ក្នុង​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​នាង​សប្បាយ​ចិត្ត។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ឥឡូវ​កូនស្រី​របស់​ Angelina រូប​នេះ​ឈាន​ដល់​វ័យ​គ្រប់​ការ​ហើយ​ ហើយ​អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​ នាង​បាន​បង្ហើប​ថា​ ខ្លួន​នឹង​ទទួល​ការ​វះកាត់​ចង់​ក្លាយ​ជា​ប្រុស។ ជាមួយ​គ្នា​នោះ​ កុមារ​វ័យ​ ១១​ឆ្នាំ​រូប​នេះ​ ក៏​បាន​ទៅ​ជួប​ជាមួយ​អ្នក​ជំនាញ​ និង​បាន​ទទួល​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​អ័រម៉ូន​ផង​ដែរ។

ដូច​ប្រិយមិត្ត​ជា​ច្រើន​ជ្រាប​ស្រាប់​ Shiloh គឺ​ជា​កូន​ស្រី​បង្កើត​ដំបូង​របស់​ Angelina Jolie និង​ Brad Pitt។ នៅ​អាយុ​៤​ឆ្នាំ​ នាង​បាន​បញ្ជាក់​ច្បាស់ៗ​ថា​ បំណង​ខ្លួន​គឺ​ចង់​ក្លាយ​ជា​មនុស្ស​ប្រុស ហើយ​ឪពុក​ម្ដាយ​ក៏​ស្រប​តាម​ ដោយ​គ្មាន​ការ​ប្រឆាំង​ឡើយ។

ទោះ​ជា​ស្លៀក​ពាក់​ជា​ក្មេង​ប្រុស​យ៉ាងណា​ក្ដី​ ក៏​នៅ​ពេល​ពេញ​វ័យ​ រាងកាយ​របស់​នាង​នៅ​តែ​ លូតលាស់​ដូច​មនុស្ស​ស្រី​ទូទៅ​ដែរ។ មួយ​វិញ​ទៀត​ ថ្វីត្បិត​នាង​មាន​បំណង​ចង់​ព្យាបាល​អ័រម៉ុន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​ប្រាកដ​ច្បាស់​ ថា​នាង​នឹង​ប្ដូរ​អវយវៈ​ភេទ​នៅ​ថ្ងៃ​ខាង​មុខ​ ឫ​យ៉ាងណា​ដែរ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី