ខ្លាំងប៉ះខ្លាំង Koenigsegg ត្រៀមចេញរថយន្តកំពូលល្បឿនប្រជែង Bugatti Chiron
- 2017-10-05 07:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងប៉ះខ្លាំង Koenigsegg ត្រៀមចេញរថយន្តកំពូលល្បឿនប្រជែង Bugatti Chiron
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុន កំពូលរថយន្តស្ព័ររបស់បារាំង Bugatti បានចេញនូវវីដេអូដែលបង្ហាញថារថយន្តរបស់ពួកគេម៉ូដែល Chiron អាចរត់បានជាមួយសន្ទុះពី ០ ដល់ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្លាក់ពី ៤០០ មក ០ វិញប្រើពេល ៤១,៩៦ វិនាទី។
តែនៅពេលនេះ Koenigsegg ដែលជាកំពូលរថយន្តប្រណាំងរបស់ប្រទេសស៊ុយអែត ហាក់បញ្ចេញនូវចេតនាផ្លែផ្កាដល់ Bugatti ជាមួយនឹងការផ្សាយផ្ទាំងរូបភាពនៃម៉ូដែល Agera RS របស់ខ្លួន ដែលមានរំលេចជាមួយនឹងពាក្យថា "0-400-OMG!” ហើយផ្សាយថារឿងអស្ចារ្យនឹងចេញមកឆាប់ៗ។
Koenigsegg Agera RS ជាម៉ូដែលលំដាប់ខ្ពស់ដែលមានសមត្ថភាពអាចរត់ក្នុងល្បឿនពី ០ ដល់ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្លាក់ពី ៣០០ មក ០ ដោយប្រើពេល ១៧,៩៥ វិនាទី។ Agera RS ប្រើម៉ាស៊ីនភ្លោះប្រភេទ V ស៊ីឡាំង ៨ (V8) ចំណុះ ៥,០ លីត្រ កម្លាំង ១ ៣៦០ សេះ ហើយតម្លៃគឺប្រមាណជាង ២ លានដុល្លារ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖