តារា​ស្រី​៤​រូប​​ បង្ហាញ​ភាព​ទាក់ទាញក្នុងឈុតសារុង​

  • 2017-10-06 08:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​តារា តែង​តែ​រិះ​រក​អ្វី​ថ្មីៗ​មក​បង្ហាញ​ដល់​ប្រិយមិត្ត​ជានិច្ច ជាក់​ស្ដែង​តារា​ស្រី​៤​រូប​នេះ បាន​បញ្ចេញ​ភាព​សិចស៊ី និង​​ទាក់ទាញ​របស់​ខ្លួន​ជា​មួយ​សារុង​ខ្មែរ នៅ​តំបន់​ទឹក​ធ្លាក់ និង​បឹង​ឈូក​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។​​​

១. តារា​សម្ដែង ដេននី ក្វាន់៖ កន្លង​មក​តារា​សម្ដែង​រូប​នេះ តែង​តែ​បង្ហាញ​រូប​ភាព​សិច​ស៊ីលើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ជា​មួយ​ឈុត​សម្លៀក​បំពាក់​ផ្សេងៗ ក្នុង​នោះ​តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​បង្ហាញ​ម៉ូដ​សារុង​ដែរ។

២. តារា​សម្ដែង ពេជ្រ ចរណៃ៖ ខុស​ពី​តួ​សម្ដែង​ខាង​លើ​ តារា​ស្រី​រូប​នេះ​មិន​សូវ​មិន​បង្ហាញ​ភាព​សិច​ស៊ី​ទេ តែ​រូប​ភាព​ដែល​នាង​ស្លៀក​សារុង​បញ្ចេញ​សាច់​នៅ​បឹង​ឈូក​នេះ ពិត​ជា​ទាក់ទាញ​អ្នក​ទស្សនា​មិន​ធម្មតា។

៣. តារា​សម្ដែង ភីយ៉ា វេកា៖ មិន​ថា​នៅ​ទីណា ពេល​ណាស្រី​ស្អាត​រូប​នេះ​ តែ​ង​តែ​បង្ហាញ​ភាព​សិច​ស៊ី​របស់​ខ្លួន​ជានិច្ច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថ្មីៗ​នេះ​នាង​បាន​បង្ហាញ​រូប​ថត​ជា​ច្រើន​សន្លឹក​ជា​មួយ​សារុង​ពណ៌​ផ្កាឈូក​ចាស់​​ នៅ​តំបន់​ទឹក​ធ្លាក់​ មើលទៅទាក់ទាញខ្លាំង​។

អាន៖ តារា​បង្ហាញ​ម៉ូត​ល្បី​ឈ្មោះ ​កញ្ញា ភីយ៉ា​វេកា ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅខ្លួន

៤. តារា​សម្ដែង មុន្នីរ័ត្ន៖ ស្រី​ស្អាត​រូប​នេះ​ ក៏​មិន​អន់​ដែរ រូប​មួយ​សន្លឹក​ដែល​​នាង​ចោម​ពុងសារុង​​លេង​ទឹក​​ ត្រូវ​បាន​ចែក​រំលែក​ជា​ហូរ​ហែ​ពាស​ពេញ​បណ្ដាញ​សង្គម​ ថែម​ទាំង​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​យក​មក​ចុះ​ផ្សាយ​ទៀត​៕

អត្ថបទ៖ សុខណា