តួ​ រ៉ាំបូ​ Sylvester Stallone នឹង​ក្លាយជាអ្នកដឹកនាំ​ក្នងរឿងអស្ចារ្យ១

  • 2017-10-10 08:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្លាប់​បាន​បង្ហាញ​រូប​ថត​មួយ​ដែល​លោក​បាន​សរសេរ​ព្រាង​ប៉ារូល​សម្រាប់​រឿង "Creed 2” នោះ​ពេល​នេះ​លោក​ប្រកាស​ថា​នឹង​ជា​អ្នក​ដឹក​នាំ​និង​ផលិត​រឿង​នេះ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ត្រលប់​មក​សម្ដែង​ជា​តួអង្គ Rocky ទៀត​ផង។

រូបភាព​បង្ហាញ​ពី​ប៉ារូល​រឿង "Creed 2"

រឿង​ "Creed” គឺ​ជា​រឿង​ដំបូង​ដែល​បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៥ ជា​រឿង​មួយ​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន​ "Best Supporting Actor” ​ក្នុង​កម្មវិធី​ប្រគល់​ពាន​អូស្ការ​ផង​ដែរ។

តារា​រូប​នេះ​បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន​និង​តារា​សម្ដែង Michael B. Jordan លើ​បណ្ដាញ​សង្គម​ Instagram ជាមួយ​នឹង​ពាក្យ​ពេចន៍​សរសេរ​ថា៖ "រំពឹង​ថា​នឹង​ដឹក​នាំ​ ព្រម​ទាំង​ផលិត​រឿង Creed 2 ដែល​ជា​រឿង​របស់​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​ម្នាក់​គឺ Michael B Jordan នៅ​ឆ្នាំ​ក្រោយ... មួយ​ទឹក​ទៀត!”។ លោក​សរសេរ​ថា​មួយ​ទឹក​ទៀត​គឺ​ដោយ​សារ​តែ​រឿង "Creed" គឺ​និយាយ​ពី​កីឡាករ​ប្រដាល់។

រូប​ភាព​លោក Stallone បង្ហោះ​លើ​ Instagram

ហើយ​នេះ​ក៏​មិន​ជា​លើក​ទី​១​ទេ ដែល​តារា​រូប​នេះ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង​នោះ លោក​ក៏​ធ្លាប់​សរសេរ​ប៉ារ៉ូល​និង​ដឹកនាំ​រឿង​ពីមុនៗ​ មុន​រឿង​​ "Creed” ៦​ដង​រួច​មក​ហើយ​ដូច​ជា​រឿង "Rocky II”, “Rocky III”, “Rocky IV”, និង "Rocky Balboa”៕

អាន​អត្ថបទ៖

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ