របរដំដែកស្ទើរបាត់​ខ្លួន ស្របពេលទីផ្សារកំពុងត្រូវការច្រើន​

  • 2017-10-19 02:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​ដែក​ម្នាក់​នៅ​ខេត្ត​​កំពត​អះ​អាង​ថា​ការងារជាជាង​ដែក​​មមាញឹក​ច្រើន​ហើយ​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​គួរសម តែ​លោក​ថា​ការងារ​នេះ​មិន​សូវ​មាន​អ្នក​ចូល​ចិត្ត​ប៉ុន្មានទេ ដោយ​សារ​ត្រូវ​ប្រើកម្លាំង​ខ្លាំង។

លោក​ថ្លែងថាៈ «ឲ្យ​តែ​មាន​កម្លាំង​ធ្វើ ​មាន​ប៉ុន្មាន​ក៏​គេ​ត្រូវ​ការ ​ទាំង​កាំបិត​ ពូថៅ ​កន្ត្រៃ​ និង​​ពន្លៀក​ជាដើម...​ប៉ុន្តែ​របរ​ដំដែក​ ជា​ការ​ងារ​ធ្ងន់​ ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ ​មាន​ការ​ហត់​នឿយ​ខ្លាំង​ ហើយ​ណា​មួយ​ពិបាក​រក​កូន​ជាង​ដើម្បី​ជួយ​ធ្វើ​​ ទើប​ធ្វើ​ឲ្យ​ជាង​ដែក​មួយ​ចំនួន​បញ្ចប់​​អាជីព​​នេះ​»។​

(ប្រ​ភេទ​កាំបិត​ដែល​ផលិត​នៅ​រោងជាង​របស់​លោក ម៉ាត់ ស្មាអែល)

លោក ម៉ាត់ ស្មាអែល សព្វថ្ងៃរស់​នៅ​ស្រុកជុំគិរី ខេតត្ត​កំពត។ លោក​លើក​ឡើង​ថា​​របរ​ដុំដែក​នេះ​ អាច​ឲ្យ​គ្រួសារ​លោក​មាន​ជីវ​ភាព​មធ្យម​ ដោយ​ក្នុង​មួយ​ថ្ងៃ​លោករ​កកម្រៃ​បាន​ប្រមាណ​ជា ១០​ ម៉ឺន​រៀល​ ប៉ុន្តែលោកថា​ដោយសា​កម្លាំង​ខ្សោ​យ​​លោក​មិន​អាច​ធ្វើ​បាន​រាល់​ថ្ងៃនោះ​ទេ​ ពោល​គឺ​ធ្វើ​មួយ​ថ្ងៃ​ខាន​បី​ទៅ​បួន​ថ្ងៃ​។ ថ្វី​បើរបរ​នេះ​រក​ចំណូល​បាន​គួរ​សម តែ​លោក​ថា​ហាក់​ដូច​ជា​គ្មាន​អ្នក​ចង់​ចាប់​ជាជីព​នេះ​ឡើយ ​ដ្បិត​កម្លាំង​មិន​ដល់ ​និង​ខ្វះ​កូន​ជាង​។ 

(កូន​ជាង​របស់​លោក លោក​ ស្មាអែល កំពុង​ដំកាំបិត)​

លោក​ ស្មាអែល ពន្យល់​ថា លោក​ធ្វើកាំបិត ​ពូថៅ ​កន្ត្រៃ ​ពន្លៀក​ ដឹង ​និង​គ្រឿង​ដែក​ផ្សេងៗ​ទៀត​ លក់​ឲ្យ​ប្រជា​ពល​រដ្ឋ​ ដែល​មក​ទិញ​ដល់​រោង​ជាង​ផ្ទាល់​ និង​បោះ​ដុំឲ្យ​អ្នក​លក់​រាយ​នៅ​តាម​​ផ្សារ។​ ចំពោះ​ដែក ​លោក​ថា​បាន​ទិញ​ដែកអេត​ចាយ​ស្វិត​មាំ មាន ​ជន្ទាសរថយន្ត​ ដែកដុល ដែកផាល នង្គ័ល គោយន្ត និង​ត្រាក់ទ័រជាដើម​។

( លោក​ ស្មាអែល យក​កាំ​បិត​ទៅ​ជ្រលកទឹក​ក្រោយ​ដំ​រួច)

​អាជីវករ​លក់​កាំបិត​នៅ​ផ្សារ​អូឫស្សី​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ លើក​ឡើងថា​រវាង​កាំ​បិត​រោង​ចក្រ​នាំ​ពី​បរទេស​ និង​កាំបិត​ដំ​ដោយ​ដៃ​នៅ​ក្នុង​ស្រុក​ ​ថា​កាំបិតក្នុង​ស្រុក​ មាន​គុណ​ភាព​ល្អ​ ស្វិត​មាំ​ជាង​ កាន់​តែ​សំលៀង​កាន់​តែ​មុត​ ខុស​ពី​កាំបិត​រោង​ចក្រ​៕

អត្ថបទដោយ៖ ឈិន ធារ៉ាត់