Alek Teeradetch ទម្លាយការ​ពិត​ពី​ទំនាក់​ទំនង​ជាមួយ Toey Jarinporn!

  • 2017-10-20 06:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា​ថា​ Alek Teeradetch មាន​ទំនាក់​ទំនង​ជាមួយ​នឹង Toey Jarinporn បន្ទាប់​ពី​ឃើញ​រូប​ភាព​របស់​ពួកគេ​ទាំង ២​ ក្នុង​វត្ត​មួយ​ នៅ​ខេត្ត​ Hau Hin។

កាល​ពី​ម្សិល​មិញ​ Alek Teeradetch ចូល​រួម​កម្មវិធី​មួយ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​ទាក់​ទង​គ្នា​ជាមួយ​ Toey Jarinporn រយៈ​ពេល ៥ ទៅ​ ៦​ខែ​មក​ហើយ។​

ដោយឡែក​ លោក​ទៅ​វត្ត​នៅ​ថ្ងៃ​នោះ​ ដោយ​សារ​តែ Toey Jarinporn បាន​អញ្ជើញ​លោក​ទៅ តែ​មិនមែន​ទៅ​តែ​ពីរ​នាក់​ទេ មានន័យ​ថា​មិត្ត​ភក្តិ​ពួកគេ​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​តារា​ក៏​បាន​ចូល​រួម​ដែរ។

តារា​ប្រុស​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​មិន​បាន​លាក់​បាំង​ទំនាក់​ទំនង​ជាមួយ Toey Jarinporn នោះ​ទេ​ គ្រាន់​តែ​មិន​បាន​ប្រកាស​ជា​សាធារណៈ​ប៉ុណ្ណោះ។ ជាក់ស្ដែង​ មុន​ពេល​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ អ្នក​ទាំង​ ២​គឺ​ជា​មិត្ត​ធម្មតា​ទេ​ តែ​ក្រោយ​មក​ក៏​ចាប់​ចិត្ត​លើ​គ្នា​តែ​ម្ដង៕

ប្រភព៖ daranews   ប្រែសម្រួល៖ អន​ សុភក្រ្តា

អត្ថបទថ្មី