ប្រើ​អ៊ីនធឺណិត​រាល់​ថ្ងៃ​ ​ដឹង​អត់​ ​HTTP​ ​ជា​អ្វី?

  • 2017-10-31 03:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTTP​ ​(Hypertext Transfer Protocol)​ ​ជា​ទម្រង់​ស្តង់ដារ​ ​Protocol​ ​ក្នុង​បណ្ដាញ​ ​Network​ ​ដែល​កម្មវិធី​ ​Web Browser​ ​និង​ ​Server​ ​ប្រើ​ក្នុង​ការ​ទំនាក់ទំនង​គ្នា​។ Protocol​ ​នេះ​ស្រដៀង​នឹង​ ​FTP​ ​ ដែរ​ ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​កម្មវិធី​លើ​កុំព្យូទ័រ​អ្នក​ប្រើប្រាស់​ ​ដើម្បី​ស្នើ​នូវ​ ​Files​ ​ពី​ ​Remote server​ ​ ខណៈ​ ​HTTP​ ​មាន​កម្មវិធី​ ​Web browser​ ​សម្រាប់​ស្នើ​នូវ​ ​File HTML​ ​ពី​ ​Web server​ ​ដែល​បន្ទាប់​មក​បង្ហាញ​ក្នុង​ ​Browser​ ​ដោយ​មាន​អក្សរ​ ​រូបភាព​តំណ​ភ្ជាប់​។ល។

ជា​ធម្មតា​ ​អ្នក​អាច​ឃើញ​ពាក្យ​ ​http​ ​ប្រើ​នៅ​ខាង​ដើម​ឈ្មោះ​គេហទំព័រ​នានា​ ​ឧទាហរណ៍​ http://news.sabay.com.kh ។ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​វាយ​បញ្ចូល​នូវ​ឈ្មោះ​គេហទំព័រ​ណា​មួយ​លើ​ប្រអប់​ផ្នែក​ខាង​លើ​របស់​កម្មវិធី​ ​Browser​ ​ក៏​អាច​ចូល​មើល​បាន​ដែរ​ ​ដោយសារ​ ​Browsers ទាំងអស់​មាន​ប្រើ​ ​http​ ​ជា​ ​Default (មាន​ស្រាប់​)។

HTTP​ ​ត្រូវ​បាន​បង្កើត​ដោយ​ ​លោក​ ​Tim Berners-Lee​ ​នៅ​ដើម​ឆ្នាំ​ ​១៩៩០ ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​គាត់​ក្នុង​ការ​ប្រើ​ជាមួយ​នឹង​ ​World Wide Web (WWW)។ នៅ​ឆ្នាំ​ ​១៩៩០​ ​HTTP​ ​មាន​បី​ជំនាន់​ ​HTTP 0.9, 1.0, 1.1 ហើយ​ជំនាន់​ចុងក្រោយ​គឺ​ ​HTTP 2.0​ ​ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​ស្តង់ដារ​នៅ​ក្នុង​ឆ្នាំ​ ២០១៥។ ស្តង់ដារ​ ​HTTP​ ​មិន​បាន​ ​Encrypt (ផ្ដល់​នូវ​សុវត្ថិភាព​) នូវ​ Traffic (ចរាចរណ៍​ទិន្នន័យ​) ដែល​បញ្ជូន​លើ​បណ្ដាញ​នោះ​ទេ​ ដូច្នេះ​ស្តង់ដារ​ ​HTTPS​ ​ក៏​បាន​បង្កើត​ដោយ​បន្ថែម​ការ​ប្រើប្រាស់​នូវ​ (ប្រើ​ដំបូង​) Secure Sockets Layer (SSL) ឬ​ (ប្រើ​ក្រោយ​មក​)Transport Layer Security (TLS) ពី​លើ​ HTTP។

ដំណើរការ​របស់​ HTTP

ការ​ទំនាក់ទំនង​រវាង​ HTTP clients (Web browser) និង​ Server អាច​ធ្វើ​ទៅ​បាន​ដោយ​ HTTP message ក្នុង​ការ​ Request (ស្នើ​អ្វី​មួយ​) និង​ Response (ឆ្លើយតប​ជាមួយ​នឹង​សំណើ​អ្វី​មួយ​)។ HTTP messages មាន​បី​រួម​មាន​ GET, POST និង HEAD។

  • HTTP GET៖ Messages បញ្ជូន​ទៅ​កាន់​ Server ដោយ​មាន​តែ​ URL ប៉ុណ្ណោះ​ ដែល​មាន​ Data parameter (ទិន្នន័យ​បន្ថែម​សម្រាប់​ប្រើប្រាស់​គោលបំណង​ណា​មួយ​) ឬ​គ្មាន​នៅ​ខាង​ចុង​នៃ​ URL។

  • HTTP POST៖ Messages ដាក់​នូវ​ Data parameter ក្នុង​ Body (ផ្នែក​មួយ​) នៃ​ Request message ជៀស​ជាង​បន្ថែម​វា​នៅ​ខាងចុង​ URL។

  • HTTP HEAD៖ មាន​ដំណើរការ​ Request ដូច​ទៅ​នឹង​ GET request តែ​ Server បញ្ជូន​មក​វិញ​តែ​ Header information (ផ្ទុក​នូវ​ព័ត៌មាន​ប្រភេទ​រូបភាព​ ឯកសារ​ និង​លក្ខណៈ​ផ្សេង​ទៀត​ដែល​អាច​ប្រើ​បាន​) ប៉ុណ្ណោះ។

Browser ចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​នឹង​ HTTP server​ ​ដោយ​ភ្ជាប់​ ​TCP​ ​(បង្កើត​ ​និង​រក្សា​ទំនាក់ទំនង​លើ​បណ្ដាញ​) ទៅ​នឹង​ ​Server។ Web browser session​ ​ប្រើ​ ​Server port​ ​លេខ​ ​៨០​ ​ជា​ ​Default។ ពេល​ ​Session​ ​ត្រូវ​បង្កើត​ឡើង​ ​អ្នក​ប្រើប្រាស់​អាច​ដំណើរការ​ការ​បញ្ជូន​ ​និង​ទទួល​នៃ​ ​HTTP messages​ ​ដោយ​ការ​ចូល​ទៅ​កាន់​ ​Web page (ទំព័រ​គេហទំព័រ)​ ​បាន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifewire   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី