​វេបសាយ​លក់​សំលៀកបំពាក់​មួយ​​នៅ​ថៃ​ រក​បាន​ម៉ូយ​ធំ​ចូលរួមវិនិយោគ​​

  • 2017-11-02 01:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​ ​Startup​ ​បច្ចេកវិទ្យា​របស់​ថៃ​ ​បាន​ជួយ​ស្វែងរក​នៃ​គូរ​សហការ​ ​និង​អ្នក​វិនិយោគ​យ៉ាង​ច្រើន​ទៅ​បោះ​ទុន​ជ្រោមជ្រែង​វេបសាយ​លក់​សំលៀកបំពាក់​ ​Pomelo​ ​ក្នុង​កញ្ជប់​ថវិកា​ប្រមាណ​ ​១៩​ ​លាន​ដុល្លារ

អ្នក​បោះ​ទុន​ធំ​បំផុត​សម្រាប់​វេបសាយ​ខាង​លើ​នេះ​ ​គឺ​វេបសាយ​លក់​ទំនិញ​អនឡាញ​ឈាន​មុខ​មួយ​របស់​ចិន​ ​JD.com , ភ្នាក់ងារ​វិនិយោគ​ ​Provident Capital Partners​ ​របស់​ឥណ្ឌូណេស៊ី​ ​និង​ក្រុមហ៊ុន​ភាគហ៊ុន​ឯកជន​របស់​អាមេរិក​ ​Lombard Investments

លោក David Jou​ ​នាយក​ប្រតិបត្តិ​របស់​ ​Pomelo

Pomelo​​ ​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២០១៤​ ​ដែល​ជា​វេបសាយ​សំលៀកបំពាក់​ ​Fashion​ ​កូរ៉េ​ខាង​ត្បូង​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ។ មុខងារ​ពិសេស​ដែល​ចង​ចិត្ត​អ្នក​ប្រើប្រាស់​របស់​ ​Pomelo​ ​គឺ​ជា​កន្លែង​ដែល​អ្នក​រចនា​ម៉ូដ​សំលៀកបំពាក់​អាច​ដាក់​បង្ហាញ​លក់​ផលិតផល​ផ្ទាល់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​ ​ហើយ​រាល់​ផលិតផល​ដែល​ទិញ​រួច​ ​គឺ​អាច​ប្ដូរ​ជា​លុយ​វិញ​រួម​តម្លៃ​ដើម​ក្នុង​រយៈពេល​ ​៣៦៥​ ​ថ្ងៃ។

ក្រៅ​ពី​ការ​វិនិយោគ​ ​១៩​ ​លាន​ដុល្លារ ​នៅ​ពេល​នេះ​ ​Pomelo​ ​ក៏​ធ្លាប់​ទទួល​បាន​ការ​វិនិយោគ​ ​១,៦​ ​លាន​ដុល្លារ ​កាល​ពី​ចុង​ឆ្នាំ​ ​២០១៤​ ​និង​ ​១១​ ​លាន​ដុល្លារ ​ពី​កម្មវិធី​ ​500 Startups​ ​កាល​ពី​ខែ​តុលា​ ​ឆ្នាំ​ ​២០១៦៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី