របៀប​បង្កើត​វីដេអូ​ ​Slideshow​ ​លើ​ ​iPhone​ ​ដោយ​ប្រើ​ ​Memories

  • 2017-11-01 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀបចំ​រូបភាព​ ​និង​វីដេអូ​បញ្ចូល​គ្នា​ជា​វីដេអូ​ ​អាច​ធ្វើ​បាន​លើ​កម្មវិធី​ជា​ច្រើន​។ មុខងារ​ Memories​ ​ក្នុង​កម្មវិធី​ ​Photos​ ​ក៏​អាច​ឲ្យ​អ្នក​បង្កើត​នូវ​វីដេអូ​នៃ​កម្រង​រូបភាព​ ​និង​វីដេអូ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ ​ដោយ​អ្នក​អាច​ប្ដូរ​ចំណង​ជើង​វីដេអូ​ ​ប្ដូរ​រូបភាព​មួយ​ណា​ចេញ​មុន​ ​កំណត់​តន្ត្រី​ ​កំណត់​រយៈពេល​ ​ព្រម​ទាំង​បន្ថែម​រូបភាព​ ​និង​វីដេអូ​បាន​។ ​ប្រិយមិត្ត​អាច​អនុវត្ត​តាម​ជំហាន​ខាងក្រោម​បាន​៖

  • បើក​កម្មវិធី​ ​Photos

  • ប្រមូល​នូវ​រូបភាព​ ​និង​វីដេអូ​ដែល​អ្នក​ចង់​បង្កើត​ចូល​ក្នុង​ ​Album​ ​មួយ​ ​ដោយ​ការ​ចុច​លើ​ Select > ចុច​លើ​រូបភាព​ និង​វីដេអូ​ > ចុច​ Add To > ចុច​លើ​ New Album រួច​ជ្រើសរើស​ឈ្មោះ​ ហើយ​ចុច​ Save។

  • ចូល​ទៅ​កាន់​ ​Album​ ​ដែល​អ្នក​ទើប​បង្កើត​ ​ដោយ​ចុច​លើ​ ​Albums​ ​នៅ​ក្រោម​ផ្នែក​ខាង​ឆ្វេង​នៃ​ ​Menu។

  • ចុច​លើ​សញ្ញា​ ​>​ ​នៅ​ក្បែរ​នឹង​ឈ្មោះ​ ​Album។ អ្នក​ប្រហែល​ជា​មិន​ឃើញ​ផ្ទាំង​ ​Slideshow ដែល​មាន​ប៊ូតុង​ ​Play​ ​នោះ​ទេ​ ​ប្រសិនបើ​ក្នុង​ ​Album​ ​មាន​រូបភាព​ ​ឬ​វីដេអូ​តិច​ជាង​ ​៨។

  • អ្នក​អាច​ចុច​លើ​ស្លាក​សញ្ញា​ ​Play​ ​វា​នឹង​បង្ហាញ​ជា​លក្ខណៈ​វីដេអូ​ ​Memory​ ​ប៉ុន្តែ​ប្រហែល​ជា​មិន​មាន​រូបភាព​ ​និង​វីដេអូ​ទាំងអស់​ដែល​អ្នក​បាន​ជ្រើសរើស​ចូល​នោះ​ទេ​។

  • អ្នក​អាច​ ​Edit​ ​នូវ​ ​Memory​ ​អ្នក​ដោយ​ចុច​លើ​ ​Edit​ ​ហើយ​វា​នឹង​បង្ហាញ​ប្រអប់​សួរ​អ្នក​ក្នុង​ការ​បន្ថែម​ ​Memory​ ​ចូល​ក្នុង​ ​Memories​ ​បន្ទាប់​មក​ចុច​ ​OK។

  • អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ថ្មី​ ដែល​មាន​ជម្រើស​ក្នុង​ការ​ ​Edit​ ​នូវ​ ​Title (ចំណងជើង​វីដេអូ​), Title Image (រូបភាព​បង្ហាញ​មុខ​គេ​), Music (តន្ត្រី​), Duration (រយៈពេល​វីដេអូ) និង​ Photos & Videos  (បន្ថែម​រូបភាព​មាន​ក្នុង​ Album)។ រួច​អ្នក​អាច​ធ្វើការ​កែប្រែ​តាម​ការ​គួរ​ទាក់ទង​នឹង​វីដេអូ​របស់​អ្នក។

  • ចុច​ ​Done​ ​ដើម្បី​បញ្ចប់​ការ​កែប្រែ​ ​ហើយ​អ្នក​អាច​រក្សា​ទុក​ជា​វីដេអូ​បាន​ ​ដោយ​ចុច​ប៊ូតុង​នៅ​ខាងក្រោម​ផ្នែក​ខាងឆ្វេង​ រួច​ជ្រើសរើស​ ​Save Video៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី