គន្លឹះ ៤ សម្រាប់អ្នកថតរូបចំណីអាហារលើកដំបូង
- 2017-11-02 03:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ ៤ សម្រាប់អ្នកថតរូបចំណីអាហារលើកដំបូង
ចន្លោះមិនឃើញ
រូបភាពចំណីអាហារមានប្រើស្ទើរគ្រប់ទីកន្លែងដូចជានៅ ភោជនីយដ្ឋាន ទស្សនាវដ្ដី បញ្ជីមុខម្ហូប ជាដើម។ រូបភាពចំណីអាហារទាមទារនូវការរៀបចំឲ្យបានល្អនូវផ្ទៃក្រោម និង Subject ជាមួយនឹងការបញ្ជាក់ពីអ្វីចង់បង្ហាញ។ ការរៀបចំ និងថតបានល្អ ជាចំណុចអាចទាក់ទាញដល់អារម្មណ៍អ្នកហូបបាន ដូច្នេះអ្នកអាចពិនិត្យមើលចំណុចខាងក្រោមជាយោបល់ក្នុងការថតរូបចំណីអាហារឲ្យបានល្អប្រសើរ៖
១. ផ្តល់ពន្លឺក្នុងការបញ្ជាក់ពីលក្ខណៈចំណីអាហារ
ការគ្រប់គ្រងពន្លឺជួយដល់លទ្ធផលរូបភាពចំណីអាហារបានច្រើន។ អ្នកអាចរៀបចំនៅក្បែរបង្អួត ឬក្នុង Studio ដែលមានពន្លឺនៅមុំផ្សេងៗ។ ជារួមប្រភពពន្លឺណាមួយក៏អ្នកអាចប្រើបានដែរ ដោយផ្ដល់ភាពសំខាន់លើ Subject និងកែប្រែពន្លឺទៅតាមការគួរ។ ការប្រើពន្លឺពីចំហៀង ឬពីក្រោយមានផលល្អសម្រាប់រូបភាពចំណីអាហារ ដូច្នេះអាចសាកល្បងបាន។
២. មាន Textures និង Layers
Texture និង Layer ជាទិដ្ឋភាពពីរផ្សេងគ្នានៃការថតរូបចំណីអាហារ តែពេលខ្លះអាចមានទំនាក់ទំនងនឹងគ្នា។ Texture ជាវិធីក្នុងការបន្ថែមនូវលក្ខណៈនៃរូបភាព និង Layer ជួយអ្នកប្រាប់ពីសាច់រឿងលើផ្ទៃក្រោម ឬចានម្ហូប។ Texture ប្រើនូវផ្ទៃក្រោម ដែលផ្ទុយនឹងលក្ខណៈចំណីអាហារ។ ការតម្រៀបធាតុជា Layer ផ្តល់ប្រយោជន៍ដល់ការកំណត់ប្លង់ ក្នុងការបង្ហាញនូវចំណីអាហារ។ Texture និង Layer ប្រើនូវផ្ទៃក្រោយផ្ទុយគ្នាលើផ្ទៃក្រោម ឧទាហរណ៍ថាសដែកនៅលើតុឈើ។ ការបង្កើតនូវ Layers ធ្វើឲ្យរូបភាពកាន់តែចាប់អារម្មណ៍ និងចំណីអាហារគួរឲ្យចង់ហូប។ ជារួមរៀបចំ Subject យ៉ាងណាឲ្យមើលទៅគួរឲ្យចង់ហូប។
៣. មានផ្ទៃខាងក្រោយល្អ
អ្នកគួរប្រើ ចំណីអាហារ និង Layers បង្ហាញពីពណ៌ ទម្រង់ និង Texture ផ្សេងៗ។ ផ្ទៃខាងក្រោយមិនមែនជាចំនុច Focus សំខាន់នោះទេ តែជួយបន្ថែមការចាប់អារម្មណ៍ទៅលើរូបភាព។ អ្នកអាចសម្គាល់បានរូបភាពចំណីអាហារភាគច្រើនមានផ្ទៃពណ៌ខ្មៅ ឬសរ ដូច្នេះមានតែចំណីអាហារប៉ុណ្ណោះជាចំណុច Focus។
៤. ជ្រើសរើសមុំត្រឹមត្រូវ
មុំនិយមប្រើភាគច្រើនសម្រាប់រូបភាពចំណីអាហារគឺពីលើ តម្រង់ត្រង់តែម្ដង ឬស្ថិតនៅកម្រិត ៤៥ដឺក្រេ។ ការកំណត់បែបនេះអាស្រ័យថាតើអ្នកនៅជិតនឹងចំណីអាហារប៉ុណ្ណា? តើអ្នកចង់បង្ហាញជាផ្នែកៗ ឬទិដ្ឋភាពទាំងស្រុងតែម្ដង? អ្នកគួរចងចាំថា ចំណីអាហារខ្លះបង្ហាញបានល្អពេលថតជិត និងខ្លះទៀតទាមទារនូវបរិស្ថាន ព្រមទាំងការរៀបចំ៕