កែម សំរេច ​យក​ពាន Gross Score ​បាន​ក្នុង​កម្មវិធី​​វាយ​កូន​គោល​អបអរ​ខួប​២៥​ឆ្នាំ​​​ព្រះ​វិហារ​ភ្នំពេញ​

  • 2017-11-10 08:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កែម សំរេច ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​អាច​យក​លេខ​១​បាន​ទៀត​​ក្នុង​ការ​ប្រកួត​វាយ​កូន​គោល​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ព្រះ​វិហារ​ព្រះ​គ្រិស្គ​ភ្នំពេញ ​នៅ​លើ​ទីលាន Grand Phnom Penh Golf Club។

លោក ម៉ុន សុខជា ​អ្នក​រៀប​ចំ​កម្មវិធី​​ប្រកួត​បាន​ឱ្យ​ដឹង​ថា​នេះ​ជា​ការ​លេង​វាយ​កូន​គោល​ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ព្រះ​វិហារ​ភ្នំពេញ។ មាន​កីឡាករ​ច្រើន​ជាតិ​សាសន៍​ចូល​រួម​ប្រកួត​ដល់​៩​ប្រទេស​ឯ​ណោះ ដើម្បី​បង្កើត​ជា​ការ​ទំនាក់ទំនង​គ្នា​ឱ្យ​បាន​ល្អ។ ព្រះ​វិហារ​មួយ​នេះ ​មាន​សមាជិក​ដល់​ទៅ​ជិត​៣០០​នាក់ ​ហើយ​ពួកគេ​បាន​ជួយ​សង្គម​កម្ពុជា​បាន​យ៉ាង​ច្រើន តួយ៉ាង​ដូចជា​នៅ​មន្ទីរពេទ្យ Hope ​ជា​ដើម ដែល​មាន​សមាជិក​របស់​ព្រះ​វិហារ​បម្រើ​ការងារ​នៅ​ទី​នោះ​ផង​ដែរ។

លោក ម៉ុន សុខជា

លោក សុខជា ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​លោក​និង​ក្រុម​ការងារ​កំពុង​រៀប​ចំ​ការ​ប្រកួត​វាយ​កូន​គោល​នេះ ឱ្យ​បាន​១​ឆ្នាំ​ម្ដង ដើម្បី​ហៅ​សមាជិក​បរទេស​ឱ្យ​មក​ចូល​រួម​ប្រកួត​ឱ្យ​បាន​ច្រើន។ ​ជា​ពិសេស​ហៅ​អ្នក​វិនិយោគ​ទុក​ធំ​ៗ ​មក​ប្រកួត ដើម្បី​ឱ្យ​ពួកគេ​ស្គាល់​កម្ពុជា​ឱ្យ​កាន់​តែ​ច្បាស់​តាម​រយៈ​ការ​ប្រកួត​វាយ​កូនគោល​នេះ។

ចំពោះ​លទ្ធផល​នៃ​ការប្រកួត​គឺ៖

១. Gross Score Winner

  • ​អ្នក​ឈ្នះ​បាន​ទៅ​លើ កែម សំរេច

២. Net Score Winner

  • លេខ​១​បាន​ទៅ​លើ​លោក​ ឈិន ចាន់សង្ហា

  • លេខ​២ ​បាន​ទៅ​លើ​លោក​ ម៉ុន សុខជា

  • លេខ​៣​បាន​ទៅ​លើ​លោក ឈុំ សំអាន

៣. Senior Team

  • ​អ្នក​ឈ្នះ​បាន​ទៅ​លើ​​ឧត្តម​សេនីយ៍​ សំ បូរីរក្ស

លោក កែម សំរេច ​ដែល​ឈ្នះ​ពាន Gross Score ​ខាង​លើ​នេះ​គឺជា​ជើង​ខ្លាំង​មួយ​រូប ដែល​ទើប​តែ​យក​ពាន​​រង្វាន់​The CGA Tournament លើកទី​១០ ​កាល​ពី​ពេល​កន្លង​ទៅ​ដែរ ៕

លោក កែម សំរេច ​ដែល​ឈ្នះ​ពាន Gross Score

អត្ថបទ៖ មុន្នីរម្យ