ខឹង​ដាក់​ស៊ុប​ឲ្យ​តិច​ពេក ស្ត្រី​ម្នាក់​គប់​ថង់​ស៊ុប​ក្ដៅ​ទៅ​អ្នក​លក់ បណ្ដាល​ឲ្យ​របួស​ជា​ទម្ងន់ (វីដេអូ)

  • 2017-11-10 14:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ខឹង​អ្នក​លក់​ដាក់​ស៊ុប​ឲ្យ​តិច​ពេក ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​គប់​ថង់​ស៊ុប​ទៅ​កាន់​អ្នក​លក់ បណ្ដាល​ឲ្យ​រង​របួស​រលាក​ជា​ទម្ងន់។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នា​ពេល​ម្សិលមិញ ក្នុង​ទីក្រុង​ ឈៀងមៃ ប្រទេស​ថៃ ហើយ​បាន​ចុះ​ផ្សាយ និង​ចែកចាយ​សន្ធឹកសន្ធាប់​ក្នុង​បណ្ដាញ​សង្គម​ថៃ។  

ស្ត្រី​រង​គ្រោះ​ជា​អ្នក​លក់ មាន​ឈ្មោះ Kham Loongtah វ័យ ២៦​នាក់ បាន​រង​របួស​រលាក​ត្រង់​ផ្នែក​ ក និង​ទ្រូង បន្ទាប់​ត្រូវ​បាន​គប់​នឹង​ថង់​ស៊ុប​ដែល​មាន​កំពុង​កម្ដៅ​ក្ដៅ ដោយ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ។ ស្ត្រី​រង​គ្រោះ បាន​និយាយ​ថា ដំបូង​ឡើយ ស្ត្រី​ដៃ​ដល់​នោះ​បាន​មក​កុម្ម៉ង់​ខ្ចប់​ម្ហូប Khanom Chin Nam Ngiao (នំ​បញ្ឆុក​លាយ​ជាមួយ​ស៊ុប​ហឹរ​សាច់​ជ្រូក​)។

ពេល​ដែល​ខ្ចប់​ហើយ ស្ត្រី​ដៃ​ដល់​បាន​ទារ​ឲ្យ​ដាក់​ទឹក​ស៊ុប​ក្នុង​ថង់​ធំ ហើយ​ថែម​ទឹក​ស៊ុប​ឲ្យ​បាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​ជា​អ្នក​លក់​មិន​ព្រម​ដោយ​បញ្ជាក់​ថា​មាន​តែ​ថង់​ទំហំ​ប៉ុណ្ណឹង។ ខឹង​ថង់​ស៊ុប​តូច​ពេក ស្ត្រី​វ័យ​ជា​ជន​ដៃ​ដល់​នោះ​ក៏​បាន​គប់​ថង់​នោះ​ទៅ​កាន់ ស្ត្រី​រង​គ្រោះ​ជា​អ្នក​លក់​តែ​ម្ដង​ទៅ។   បន្ទាប់​ពី​ហេតុ​ការណ៍​នេះ​កើត​រួច មិត្ត​ប្រុស​ស្ត្រី​ដៃ​ដល់​បាន​ចូល​ខ្លួន​មក​សម្រប​សម្រួល និង​ធានា​ដឹក​ស្ត្រី​ឈ្មោះ Kham ដែល​ជា​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយ​ភ័យ​ពេក​នឹង​ព្រឹត្តិការណ៍​ទើប​នឹង​កើត​ពេក ស្ត្រី​រង​គ្រោះ​រូប​នោះ​បដិសេធ។   ចុង​ក្រោយ ស្ត្រី​ឈ្មោះ Kham បាន​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ស្ត្រី​ដៃ​ដល់ និង​មិត្ត​ប្រុស​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ ដែល​សរុប​ទាំង​អស់​គឺ ១០០០០ បាត (ជាង ៣០០​ដុល្លារ​សហរដ្ឋអាមេរិក)។ បើ​ទោះ​ជា​ដូច្នេះ​ក៏​ដោយ ក៏​ស្ត្រី​រង​គ្រោះ​ឈ្មោះ Kham មិន​សុខ​ចិត្ត​បញ្ចប់​រឿង​ត្រឹម​ប៉ុណ្ណឹង​ឡើយដោយ​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស ដើម្បី​ចាត់​ការ​ស្ត្រី​ដៃ​ដល់​តាម​ផ្លូវ​ច្បាប់៕

ទស្សនា​វីដេអូ៖

ប្រភព៖ Coconut   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម