ឆ្មាចម្លែកមានភ្នែកពីរពណ៌ រោមពុះពាក់កណ្ដាលមុខស្មើត្រឹម កម្របានឃើញ
- 2017-11-11 05:05:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្មាចម្លែកមានភ្នែកពីរពណ៌ រោមពុះពាក់កណ្ដាលមុខស្មើត្រឹម កម្របានឃើញ
ចន្លោះមិនឃើញ
ឆ្មាមួយក្បាលកំពុងល្បីតាមអ៊ីនធឺណិតដោយសាររូបរាង និងសម្បុរពីធម្មជាតិប្លែកខុសគេ តែគួរឲ្យស្រលាញ់ម្យ៉ាងដែរ។
ឆ្មានេះត្រូវបានគេដាក់ឈ្មោះឲ្យថា Quimera រស់នៅប្រទេសអាហ្សង់ទីន ជាមួយបុរសម្នាក់។ Quimera ត្រូវបានគេចាត់ទុក ជាឆ្មាដ៏កម្របានឃើញដោយសារតែវាមានភ្នែកពណ៌ខុសគ្នា ដោយម្ខាងពណ៌លឿងធម្មតា និងម្ខាងទៀតពណ៌ខៀវគួរឲ្យចាប់អារម្មណ៍។
ចំណែករោមមានពណ៌លឿងលាយខ្មៅ ហើយអ្វីធ្វើឲ្យគេភ្ញាក់ផ្អើល គឺរោមខ្មៅបានពុះមុខជាពីរស្មើត្រឹមល្អដូចគេយកថ្នាំមកលាប តែជាកំណើតរបស់វា។ ការស្រលាញ់ និងចូលចិត្តឆ្មាញីមួយក្បាលនេះ បានធ្វើឲ្យវាក្លាយជាតារា Instagram និងមានអ្នកគាំទ្រ (follower) រាប់ម៉ឺននាក់ផងដែរ៕