ប្រឡង​បាក់​ឌុប​ចប់ ​ដឹង​អត់​សិល្បករ​វ័យក្មេង​ទាំង​នេះ បន្ត​ការ​សិក្សា​ផ្នែក​អ្វី?​​

  • 2017-11-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧​ត្រូវ​បាន​បញ្ចប់​ ដោយ​ក្នុង​នោះ​មាន​សិល្បករ សិល្បការិនីវ័យ​ក្មេង​ជា​ច្រើន​ចូល​រួម។ សិល្បករខ្លះ​ទទួល​បាន​លទ្ធ​គាប់​ប្រសើរ និង​ខ្លះ​ទៀត​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។ ដូច្នេះ​តើ​អតីត​បេក្ខជន​​ប្រឡង​បាក់​ឌុប​ដែល​មាន​ជំនាញ​សិល្បៈ​ទាំង​នោះ នឹង​សម្រេច​ផ្លូវ​ជីវិត​របស់​ខ្លួន​បែប​ណា​ បន្ទាប់​ពី​លទ្ធផល​ខាង​លើ។​

១. រ៉េត ស៊ូហ្សាណា

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ហង្សមាស បាន​សម្រេច​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Raffles International College លើ​ជំនាញ​គ្រប់គ្រង។

២. Bobby Stella

តារា​សម្ដែង​កូន​កាត់ ប៊ុលហ្គារី Bobby Stella កំពុង​បន្ត​សិក្សា​ផ្នែក​ជំនាញ​ ទេសចរណ៍ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។

៣. យូរី

យូរី សមាជិក​ក្រុម​រាំ OMG ដែល​ទទួល​បាន​និទ្ទេស D ក្នុង​លំដាប់​ពិន្ទុ ៨៤,២៦៤ ពេល​នេះ​កំពុង​សិក្សា​ជំនាញ​គ្រប់​គ្រង នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ ​​

៤. ម៉ម ពេជ្ជរិទ្ធ

អ្នក​និពន្ធ​បទ​ភ្លេង​ ម៉ម ពេជ្ជរិទ្ធ ធ្លាប់​ប្រាប់​ Sabay ថា​ទោះ​ទទួល​បាន​លទ្ធ​អវិជ្ជមាន​ក្ដី​ លោក​នឹង​នៅ​តែ​បន្ត​​ចូល​សិក្សា​ក្នុង​មហាវិទ្យាល័យ​ដូរ្យតន្ត្រី នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ ដែល​នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន។

៥. លីកា

សមាជិក​ក្រុម​រាំ​ OMG លីកា​ ដែល​មិន​ទទួល​ជោគជ័យ​លើ​ការ​ប្រឡង​ ប្រាប់​ថា​ សញ្ញាប័ត្រ​ទុតិយភូមិ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ។ ដូច្នេះ​នាង​ជ្រើស​រើស​ការ​រៀន​ថ្នាក់​ទី​១២​ម្ដងទៀត និង​ព្យាយាម​ប្រឡង​យក​សញ្ញាប័ត្រ​ឲ្យ​បាន​នៅ​ឆ្នាំ​នេះ។ បើ​ទទួល​បាន​លទ្ធផល​ល្អ នាង​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​ប្រឡង​យក​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ឬ​សិក្សា​ក្នុង​ស្រុក​ លើ​ជំនាញ​ទេសចរណ៍​ ព្រោះ​នាង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​នារី​អាកាសចរណ៍៕

ចុច​អាន៖

អត្ថបទ៖ សុខណា