AirAsia រៀបចំកម្មវិធីពិសេស ដើម្បីអភិវឌ្ឍសមត្ថភាពអ្នកក្នុងតំបន់អាស៊ាន
- 2017-11-16 08:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AirAsia រៀបចំកម្មវិធីពិសេស ដើម្បីអភិវឌ្ឍសមត្ថភាពអ្នកក្នុងតំបន់អាស៊ាន
ចន្លោះមិនឃើញ
AirAsia បានដាក់ដំណើរការ AirAsia Loves Asean ដែលជាគំនិតផ្ដោតលើការអប់រំ ការអភិវឌ្ឍន៍ទេពកោសល្យ និងសេដ្ឋកិច្ច ដើម្បីចូលរួមប្រារព្ធខួប ៥០ឆ្នាំរបស់អាស៊ាន កាលពីថ្ងៃទី១៤ វិច្ឆិកា ដោយមានដូចជា៖
Asean Entrepreneurs Day៖ នឹងពង្រឹងការប្ដេជ្ញាចំពោះសហគ្រិនអាស៊ាន តាមរយៈការផ្ដល់វេទិកា ដើម្បីស្វែងយល់ពីការចាប់ផ្ដើមល្អបំផុតក្នុងតំបន់ និងធ្វើទីផ្សារអាជីវកម្មរបស់ពួកគេ ដោយចាប់ផ្តើមជាមួយតួឯករបស់ឥណ្ឌូណេស៊ី ដែលជាអ្នកកាន់កម្មវិធី និងម៉ាកយីហោ “Damn! I Love Indonesia” របស់ VJ Daniel Mananta។
Asean Journalists Camp៖ ដើម្បីលើកទឹកចិត្តការរាយការណ៍ពីអាស៊ានកាន់តែប្រសើរ AirAsia នឹងធ្វើជាអ្នកកាន់កម្មវិធី Asean Journalists Camp ជាសិក្ខាសាលាសម្រាប់អ្នកកាសែត ដែលនឹងបង្កើតការយល់កាន់តែស៊ីជម្រៅពីតំបន់អាស៊ាន របៀបអង្គភាពដំណើរការ បញ្ហាសង្គម បញ្ហានៃការអភិវឌ្ឍន៍ និងបញ្ហានៃការធ្វើសមាហរណកម្មនានា រួមទាំងទេសចរណ៍
AirAsia Allstars៖ នឹងទទួលឱកាសដើម្បីមានបទពិសោធន៍ធ្វើការ និងរស់នៅក្នុងបណ្ដាប្រទេសអាស៊ានតាមរយៈកម្មវិធី Allstars Exchange Programme ដែលបង្កើតឱ្យមានការផ្លាស់ប្ដូរវប្បធម៌ក្នុងកម្រិតការងារ និងកម្រិតផ្ទាល់ខ្លួន។
លោក Tony Fernandes នាយកប្រតិបត្តិ AirAsia Group បាននិយាយថា៖ "យើងជោគជ័យក៏ដោយសារអាស៊ានដែរ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដ៏ពិតប្រាកដរបស់អាស៊ាន យើងចង់នាំយកមនុស្សនៅទូទាំងតំបន់ឲ្យជិតគ្នា ស្របជាមួយការងារដែលអាស៊ានបានធ្វើជាង ៥០ឆ្នាំមកហើយ"។
AirAsia Loves Asean បានដាក់ដំណើរការក្នុងព្រឹត្តិការណ៍មួយដែលធ្វើនៅទីស្នាក់ការកណ្ដាល Philippine Air Force ហើយក៏បានបង្ហាញការរចនាបែបសិល្បៈមានឈ្មោះ "ខ្ញុំស្រលាញ់អាស៊ាន” ដោយស្នាដៃបានពីប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក AirAsia៕