មកចេះតិចនិក Print ឯកសារ PDF តាម iPhone ដែលកម្រមានអ្នកដឹង
- 2017-11-22 02:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកចេះតិចនិក Print ឯកសារ PDF តាម iPhone ដែលកម្រមានអ្នកដឹង
ចន្លោះមិនឃើញ
ប្រសិនបើអ្នកទទួលបានសំបុត្រអ្វីមួយតាមអ៊ីមែល ឬមានឯកសារអ្វីមួយលើគេហទំព័រ អ្នកប្រហែលជាចង់បោះពុម្ព (Print) ជាប្រភេទ PDF ដើម្បីមានភាពងាយស្រួលប្រើប្រាស់តាមគោលបំណងណាមួយ។ ឧទាហរណ៍៖ អ្នកអាចមាន File PDF នៃសំបុត្រយន្តហោះក្នុងទូរសព្ទ ដើម្បីបញ្ជាក់ថាអ្នកបានទិញ នៅប្រលានយន្តហោះបាន។
របៀប Print ពី iPhone, iPad ឬ iPod touch ដោយប្រើប្រាស់ AirPrint
វិធីងាយស្រួលបំផុតក្នុងការរក្សាទុកនូវឯកសារទាំងនេះក្នុង Local (ទុកលើ Device ងាយស្រួលប្រើ)គឺ Add ឯកសារទៅកាន់ iCloud Drive។
ប្រសិនបើអ្នកមិនឃើញមានប៊ូតុង Print នោះទេ មានន័យថាកម្មវិធីមិនមានប្រើ AirPrint នោះទេ។ ដូច្នេះអ្នកអាចចម្លងនូវឯកសារ អ្នកត្រូវការ Print លើកម្មវិធីណាមួយដែលអាចប្រើ AirPrint ដូចជា Safari, Notes ឬ Photos របស់ Apple ហើយ Print ទៅកាន់ Pdf។ មួយវិញទៀត អ្នកអាចប្រើកម្មវិធីផ្សេង ដូចជា Printer Pro (ត្រូវទិញ) ក្រោយដំឡើង អ្នកអាចធ្វើតាមបែបបទដូចខាងក្រោម។
Printer Pro នឹងបម្លែងឯកសារ ទៅជា PDF ហើយរក្សាទុកក្នុងកម្មវិធី។ អ្នកអាចចូលប្រើ ដោយបើកកម្មវិធី Printer Pro ចុចលើ Documents ហើយ PDF នឹងបង្ហាញមក ដូច្នេះអ្នកអាចងាយស្រួលបញ្ជូនទៅកាន់កម្មវិធីផ្សេងៗ ដូចជា Dropbox ជាដើម ដោយចុចលើ icon Share ហើយចុចលើ Open in៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់