មក​ហើយ​គូ​ប្រជែង GoPro មើល​មួយ​ភ្លែត​ច្រឡំ​ស្មាន​តែ​នាឡិកា G-Shock

  • 2017-11-23 04:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Casio​ ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ប្រភេទ​ ​Action Camera​ ​ជំនាន់​ដំបូង​របស់​ខ្លួន​ម៉ូដែល​ ​ G'z Eye GZE-1​ ​មាន​លំនាំ​តួ​ខ្លួន​កូន​កាត់​ពី​នាឡិកា​ដៃ​ ​G-Shock។

G'z Eye GZE-1​ ​មាន​សមត្ថភាព​អាច​ថត​វីដេអូ​កម្រិត​ ​1080p ល្បឿន 30fps និង 480p ល្បឿន 120fps ហើយ​អាច​ផលិត​រូប​សន្លឹក​ទំហំ​ ​៦MP។ មាន​មុខងារ​មិន​ជ្រាប​ទឹក​ជម្រៅ​ដល់ ៥០ ម៉ែត្រ និង​មុខងារ Shockproof ធន់​នៅ​ជម្រៅ ៤ ម៉ែត្រ។​ មាន Aperture ទំហំ f/2.8 កម្រិត ១៩០,៨ ដឺក្រេ រាប់​ចូល​ជា Lens ធំ​គេ​បង្អស់​នៃ​ត្រកូល Action Camera។​

ប្រសិន​បើ​អ្នក​មាន​នាឡិកា​ឆ្លាតវៃ Pro Trek Android នៅ​ក្នុង​ដៃ​ទៀត​នោះ​ ​អ្នក​អាច​មាន​ឱកាស​ប្រើ​មុខងារ​គាំទ្រ Viewfinder ឬ​អាច​ភ្ជាប់​ទៅ​កម្មវិធី​នៃ G'z Eye លើ​ស្មាតហ្វូន​ផ្ទាល់​ក៏​បាន។​ ថ្វី​បើ​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​មួយ​នេះ មិន​ទាន់​ប្រកាស​ពី​តម្លៃ​ផ្លូវការ​ក្ដី​ ​ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​អាច​ប្រហែល​ ​៤៦,០០០ យេន​ ​ឬ​ជាង ៤០០ ដុល្លារ​ ​នៅ​ទឹកដី​អាមេរិក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា