Lexus LC 500 លេង​ពណ៌​លឿង​ខ្ចី​ស្រស់ លក់​តម្លៃ​ជាង ១០០K

  • 2017-11-30 03:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ពី​វត្តមាន Lexus LC500 ពេល​នេះ​រថយន្ត​រចនា​យ៉ាង​សម្រិត​សម្រាំង​ពណ៌​លឿង​ខ្ចី​របស់​ក្រុមហ៊ុន Lexusបាន​បង្ហាញ​ខ្លួន​បង្អួត​រាង​ កក្រើក​ពិព័រណ៍​រថយន្ត​លំដាប់​ពិភព​លោក Motor Expo ប្រទេស​ថៃ។

រថយន្ត​ស្ព័រ​ប្រភេទ​ទ្វា​​រពីរឆ្នាំ ២០១៨ បំពាក់​មក​ជាមួយ​​ម៉ាស៊ីន​ប្រភេទV8 ចំណុះ ៥ លីត្រ កម្លាំង ៤៧១ សេះ និង​មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ​ ​១០​ ​វគ្គ​ ​(អាច​ប្រើ​ជា​លេខ​ដៃ​អេឡិចត្រូនិក)។ ល្បឿន​អតិបរមា​គឺ​ ​២៧០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ចំណាយ​ពេល​តែ​ ​៤,៣​ ​វិនាទី​តែ​ប៉ុណ្ណោះ។

ឡាន​ទំនើប​មួយ​នេះ​ គឺ​ជា​អ្នក​បន្ត​តំណែង​ពី​ឡាន​ស៊េរី LF-LC ដែល​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នេះ​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១២។ កៅអី​របស់​ឡាន​នេះ​ត្រូវ​បាន​ស្រោប​ដោយ​ស្បែក Alcantara។ជា​មួយ​ដៃ​ចង្កូត​ជ័រ​ស្វិត​ ​និង​មាន​បំពាក់​ប៊ូតុង​បញ្ជា​មុខងារ​ជា​ច្រើន​សម្រាប់​សម្រួល​ដល់​ការ​បើកបរ​ ​ជា​ពិសេស​មុខងារ​ដោះ​ដូរ​លេខ។

តម្លៃ​ចេញ​លក់​ផ្លូវ​ការ Lexus LC500 ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ១០ ម៉ឺន​ដុល្លារ៕

#ទស្សនា​វីដេអូខាងក្រោម៖

ចុច​អាន​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី