លក្ខណៈ​ពិសេស​របស់​ឈុត​គ្រឿងអលង្ការ ខ្មែរ​សម័យ​អង្គរ ដែល​ខ្មែរ​យើង​ភាគច្រើន​មិន​ធ្លាប់​ដឹង

  • 2017-12-04 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​គ្រឿង អលង្ការ​នា​សម័យអង្គរ​ត្រូវបាន​​នាំ​យក​ពីប្រទេស​អង់គ្លេស​ម​ក​កាន់​ប្រទេស​កំណើត​វិញ​​កាលពី​ចុងសប្តាហ៍​មុខនេះ។ ឈុត​គ្រឿង​អលង្ការនេះ​មិន​ត្រូវ​បានគេដឹងទេថាបាត់​ចេញពី​កម្ពុជា​ដោយ​របៀប​ណា និងពីតំបន់​ណាមួយ​នោះ។ ទោះយ៉ាងពេល​នេះ​ឈុតទាំងនេះត្រូវបាន​រដ្ឋាភិបាល​បាន​ទទួល​យក​មក​វិញ​ហើយ​ដែរ។

យ៉ាងណាមិញ​មន្ត្រីជំនាញ​ឲ្យ​ដឹង​ថា​ឈុតគ្រឿងអលង្ការ​នេះ​មានអាយុកាលតាំងពី​សតវត្សទី១១ ឬ១២នៃគ.ស។

លោកប្រាក់ សុណ្ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ​បាន​ប្រាប់​ Sabay ​ ថា ឈុត​​គ្រឿង​អលង្កានេះរចនាឡើងក្នុង​សម័យ​អង្គរ​ នា​សតវត្សទី​១១ ឬ​ ទី​១២ និយាយឱ្យ​ចំ​គឺស្ថិត​នៅ​ក្នុង​រចនាប័ទ្ម​​បាភួន។​

លោក​បន្តថា មូល​ហេតុ​ដែល​ឈុត​គ្រឿងអលង្កានេះ​នៅរក្សាបាន​ភាព​ល្អស្អាត​​អាច​ថា​ គ្រឿង​អលង្កា​នេះ​លាយ​នឹងលោហៈ​ផ្សេង ពោលគឺ​​មិនមែន​មាស​សុទ្ធ ១០០%​នោះទេ ​។

លោក​បន្ថែមថាៈ «បើ​យើង​និយាយ​ជាខ្មែរសម័យ​ឥឡូវថាមាស​ទឹក​១០​ នោះ​វាអត់​ដល់​ចឹងទេ វា​គឺ​ជា​ល្បាយ​អាច​លាយ​ជាមួយ​នឹង​ប្រាក់​តិចតួច ដើម្បី​ឱ្យ​វត្ថុហ្នឹងរឹង​ យើង​ដឹង​ថា​ មាស​សុទ្ធ​គឺជាវត្ថុមួយ​ទន់​ណាស់​ ដូច​យើង​ទិញ​យក​មក​ពាក់ តែបើ​យើងធ្វើឱ្យ​វារៀង​រឹង​តិច​​យើង​អាចលាយ​ជាមួយ​នឹង​ល្បាយ​ប្រាក់​តិចទៅ​ ដូច្នេះនិយាយ​ឱ្យ​ចំវាគឺជាល្បាយ​លោហៈ»។   បើតាម​លោក​ ប្រាក់​ សុណ្ណារ៉ា ហេតុ​ផលមួយ​ទៀត​ដែលធ្វើ​ឱ្យ​ឈុត​គ្រឿងអលង្កា​មើល​ទៅល្អស្អាត​គឺនៅពេល​ដែល​ឈុត​នេះ​ធ្លាក់​ដល់​ដៃ​ជន​ទី​៣​ គឺគេមានអ្នក​ជំនាញ​​ថែទាំនិងជួសជុលត្រឹមត្រូវ។ ប៉ុន្តែ​ទោះយ៉ាង​ណា​លោក​ថាបើពិនិត្យ​​ផ្ទាល់​ភ្នែក​ជាពិសេស​ផ្នែក​ខាង​ក្នុង​​នៃ​ម្កុដ និង​ខ្សែក្រវ៉ាត់​មាន​ផ្នែក​ខ្លះ​បាន​បែក​បាក់​ និង​មិន​ល្អស្អាត​១០០%​ ដូច​មើល​ក្នុង​​រូបថត​ឡើយ​។

លោក​បានបន្ថែម​ថា​ មន្រ្តី​ជំនាញ​នៅសារមន្ទីរនឹងធ្វើ​ការសិក្សា​ស្រាវ​ជ្រាវឱ្យ​​កាន់តែស៊ី​ជម្រៅ​បន្ថែម​ទៀត​​ថា តើ​ឈុត​គ្រឿង​អលង្កានេះមាន​ មាស​ប៉ុន្មាន​ភាគរយ និង​ប្រាក់​ប៉ុន្មាន​​ភាគរយ​។ លោក​ថា​​ជា​ជំហានដំបូង​គឺភាគរយ​មាសមានច្រើន​ជាង​គេ ទើប​អ្នក​ជំនាញ​ទាំង​ខ្មែរ និង​បរទេស​ ហៅថា ឈុត​​​គ្រឿង​អលង្កាមាស។

ចំណែក​​លោក​ ជិត ច័ន្ទរតនា បណ្ឌិតផ្នែក​បុរាណវិទ្យា បាន​សរសេរ​នៅ​លើ​បណ្តាញសង្គម​​ថា គ្រឿង​អលង្ការ​ដែល​ទើប​តែ​មក​ដល់​មាតុ​ប្រទេស​គឺ​ជា ​គ្រឿង​អលង្ការ​ដែល​ដូន​តាខ្មែរលំអ​​លើបដិមាព្រះ​ឥសូរ​​ (ឬ ​ព្រះសិវៈ​) ​នៅ​ក្នុង​​រចនា​ប័ទ្មបាភួន ​ចុង​សតវត្ស​​ទី១០ នៃ​គ.ស​។ ដោយ​​តាម​ឯកសារ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​គ្រឿង​អលង្ការមួ​យ​នេះ​​នៅ​ក្នុង​​ភាជន៍​ធំ​មួយ​នៅ​តំបន់​កោះកេ​រ​​។ លោក​សរសេរ​ទៀតថា​​គ្រឿង​អលង្ការ​​នេះគឺ​ស្រដៀង​នឹង​ក្បាច់​ចម្លាក់​ដែល​ឆ្លាក់​លំអរ​នៅ​លើ​បដិមា​នៅ​​ក្នុង​រចនាប័ទ្ម​បន្ទាយ​ស្រី ​និង​​បាភួន​៕

អត្ថបទដោយ៖ សុផល

អត្ថបទពេញនិយម
អត្ថបទថ្មី