មិនមែន​ពីរ​គ្រាប់​ដូច​មុន Huawei P11 នឹង​​បំពាក់​កាមេរ៉ា​ដល់​ ៣ គ្រាប់ ទំហំ 40MP

  • 2017-12-12 01:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ Evan Blass បាន​ទស្សន៍ទាយ​ទុក​ជា​មុន​ត្រកូល P ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន​ Huawei នឹង​បំពាក់​នូវ​កាមេរ៉ា​ខាង​ក្រោយ ៣ គ្រាប់ ទំហំ 40MP គាំទ្រ​មុខងារ Hybrid Zoom ដល់​ទៅ 5x។ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ម៉ូដែល P11 ដែល​គ្រាប់​កាមេរ៉ា​ទាំង​នោះ អាច​ជួយ​ឲ្យ​ផ្ដិត​យក​ពន្លឺ​បាន​ជិត ១០០ ភាគរយ នៅ​លក្ខខណ្ឌ​ពន្លឺ​ស្រអាប់ បន្សំ​ជំនួយ​ការ​ឆ្លាតវៃ AI បូក​រួម​បន្ទះ​ឈីប​ជំនាន់ Krin 970 ជំរុញ​សមត្ថភាព​ម៉ាស៊ីន​ឲ្យ​កាន់​តែ​ខ្លាំង។

កាមេរ៉ា​មុខ​នឹង​មាន​ទំហំ 24MP អាច​ថត Portrait ដូច​កាមេរ៉ា​ក្រោយ ដែល​វា​ត្រូវ​បាន​សហការ​ផលិត​រវាង​ក្រុមហ៊ុន Huawei និង Leica។ បំពាក់​អេក្រង់ ៦ អ៊ីញ TFT LCD ផ្គត់ផ្គង់​ដោយ​ SAMSUNG នូវ​កម្រិត 2244x1080 ភីកសែល (អាច​មាន​អេក្រង់​ផ្ទៃ​ពេញ) ដំណើរការ​លើ Android 8.0 Oreo សម្រប​ផ្ទៃ EMUI 8.0.1 និង​មាន​មុខងារ​ពិសេស​មួយ​ទៀត​ចម្លង​ពី Mate 10/10 Pro ឲ្យ​ឈ្មោះ Easy Projection ដែល​អាច​គាំទ្រ​ការ​បញ្ជា Desktop ឆ្លង​កាត់​ទូរសព្ទ​បាន។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Playfuldroid   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី