Sergio Roberto៖ Barcelona ពិត​ជា​ចង់​លេង​ប៉ះ​ជាមួយ Chelsea

  • 2017-12-12 12:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Sergio Roberto កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា Barcelona ពិត​ជា​ចង់​លេង​ប៉ះ​ជាមួយ​ក្លឹប​តោ​ខៀវ​ Chelsea ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ Champions League។

Roberto

កីឡាករ​ពហុ​ជំនាញ​ Roberto បាន​និយាយ​ថា៖ **"តាម​ពិត​ទៅ ឱកាស​ដែល​យើង​នឹង​ត្រូវ​លេង​ជាមួយ​ Chelsea គឺ​មាន​ធំ​ណាស់"។** កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ **"ប៉ុន្តែ​ពួក​យើង​ពិត​ជា​ចង់​លេង​ប្រកួត​ហ្នឹង​ណាស់។** ពួក​យើង​ដឹង​ថា ក្នុង​វគ្គ​ជម្រុះ​នៃ​ការ​​ប្រកួត​ប្រជែង​ធំ​ៗ​ដូច្នេះ គូ​ប្រកួត​នីមួយៗ​សុទ្ធ​ខ្លាំង។ ដូច្នេះ​ យើង​មាន​តែ​រង់​ចាំ​ការ​ប្រកួត​អ៊ីចឹងៗ​មក​ដល់​ ដើម្បី​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​យើង​ដើម្បី​ឈ្នះ"។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ Barcelona ត្រូវ​បាន​ចាប់​ឆ្នោត ឲ្យ​លេង​ប៉ះ​ជាមួយ Chelsea ក្នុង​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ UCL ដែល​នឹង​ ប្រព្រឹត្តិ​ទៅ​នៅ​ខែ​កុម្ភៈ​ខាង​មុខ។

ដោយ​ឡែក​កាល​ពី​សប្ដាហ៍​មុន អ្នក​ចាំ​ទី​របស់​ក្លឹប​តោ​ខៀវ Thibaut Courtois បាន​និយាយ​ថា Barcelona មិន​ចង់​ជួប​ទេ Chelsea ក្នុង​វគ្គ​ ១៦​ក្រុម​នេះ ដោយ​ក្លឹប​ខ្លួន​នឹង​ប្រឹង​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ទាប់៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី