តួ​ "Wolverine” នឹង​មិន​ត្រលប់​មក​សម្ដែង​តួ​នេះ​វិញ​ទេ​ ទោះ​បី Disney ទិញ Fox ក៏​ដោយ

  • 2017-12-14 08:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​លោក Hugh Jackman ធ្លាប់​បោះ​សម្ដី​ថា​លោក​នឹង​អាច​ត្រលប់​មក​សម្ដែង​ជា​តួអង្គ​នេះ​ម្ដង​ទៀត​ ប្រសិន​ជា​ក្រុម​ហ៊ុន​យក្ស​ Disneyទិញ​សិទ្ធិ​គ្រប់គ្រង​សែស្រឡាយ​រឿង X-Men ពី​ក្រុម​ហ៊ុន​ផលិត​រឿង​ 21st បាន​សម្រេច​ពិត​ប្រាកដ។

លោក​ធ្លាប់​និយាយ​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ Collider ថា​៖ "វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពី​ព្រោះ​ក្នុង​រយៈ​១៧​ឆ្នាំ​មក​ហើយ ខ្ញុំ​តែង​តែ​គិត​ថា​គំនិត​នេះ​គឺ​ពិត​ជា​អស្ចារ្យ។ ខ្ញុំ​ចង់​ឃើញ​ Iron Man, Hulk និង Wolverine សម្ដែង​ក្នុង​សាច់​រឿង​ជាមួយ​គ្នា។ រាល់​ពេល​ដែល​ខ្ញុំ​បាន​មាន​មើល​រឿង​ "Avenger” ខ្ញុំ​តែង​តែ​ស្រមើស្រមៃ​ថា​ Wolverine ឈរ​នៅ​កណ្ដាល​ពួក​គេ​ជា​ពិសេស​ឈុត​ឆាក​វាយ​ប្រហារ​ទាំង​នោះ។"

លោក​បាន​បន្ត​ទៀត​ថា៖​ "ប៉ុន្តែ​ក្នុង​ពេល​នោះ​ លោក​គិត​ថា​វា​មិន​អាច​នឹង​កើត​ឡើង​នោះ​ទេ។ ស្រាប់​តែ​ខ្ញុំ​បាន​ឃើញ​ចំណង​ជើង​ព័ត៌មាន​ដែល​អាច​ដឹង​ពី​រឿង​អ្វី​នឹង​អាច​កើត​ឡើង​ឆាប់ៗ​នេះ​។ ពេល​នោះ​ខ្ញុំ​ស្រាប់​តែ​ភាំង​អារម្មណ៍​, ខ្ញុំ​បាន​គិត​ពី​វា, ប៉ុន្តែ​សម្រាប់​ពេល​នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​រួច​ទៅ​ហើយ​ ថា​ឈប់​សម្ដែង​ជា​តួអង្គ​នេះ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​សង្ឃឹម​ថា​នឹង​មាន​តារា​សម្ដែង​ថ្មី​ជំនួស​តំណែង​ Wolverine នេះ។"

លោក Jackman ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​បែប​នេះ ខណៈ​លោក​សម្ដែង​ជា​តួអង្គ Wolverine នេះ​ ប៉ុន្តែ​ក្រោយ​ពី​លោក​សម្ដែង​រឿង​ចុង​ក្រោយ "Logan” កាល​ពី​ដើម​ឆ្នាំ​នេះ​លោក​បាន​ស៊ីញេ​បោះ​បង់​កុង​ត្រា​ចំពោះ​ការ​ដើរ​តួ​ជា​តួ​អង្គ​នេះ​ជា​រៀង​រហូត។

គិត​មក​ដល់​ពេល​នេះ​លោក​បាន​សម្ដែង​ជា​ Wolverine ក្នុង​ភាព​យន្ត​ X-Men មិន​តិច​ជាង​១០​វគ្គ​នោះ​ទេ៕

អាន​អត្ថបទ៖

ប្រភព៖ comicbook   ប្រែ​សម្រួល៖ ធារ៉ូ