កំណត់ត្រាមិនដែលចាញ់ជិត៧០ប្រកួតរបស់ Celtic ទីបំផុតត្រូវបានបញ្ចប់
- 2017-12-18 04:03:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាមិនដែលចាញ់ជិត៧០ប្រកួតរបស់ Celtic ទីបំផុតត្រូវបានបញ្ចប់
ចន្លោះមិនឃើញ
Celtic មិនអាចរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងស្រុកនៅប្រកួតទី៦៩ បានឡើយ ដោយភ្លាត់ស្នៀតចាញ់ក្លឹប Hearts កាលពីម្សិលមិញក្នុងលទ្ធផល ៤-០។
គ្រាប់បាល់ដំបូងរបស់ Hearts សម្រេចបានដោយកីឡាករវ័យ១៦ឆ្នាំ Harry Cochrane ខណៈបីគ្រាប់ទៀតរកបានដោយ Kyle Lafferty និង Manuel Milinkovic ២គ្រាប់ម្នាក់ឯង។ ក្រុមលោក Brendan Rodgers មិនដែលស្គាល់ពាក្យថា ចាញ់ទេ នៃការប្រកួតក្នុងស្រុកគ្រប់កម្មវិធី ចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១៦ នេះជាលើកដំបូងហើយ ធ្វើឲ្យពួកគេសោកស្ដាយជាខ្លាំង។
Celtic បានបំបែកកំណត់ត្រានៃការប្រកួតមិនស្គាល់ចាញ់រយៈពេល១០០ឆ្នាំរបស់ ខ្លួនឯងនៅចក្រភពអង់គ្លេសក្នុងការប្រកួតទី៦២ កាលពីខែ វិច្ឆិកាកន្លងទៅ។ ក្រោយចប់ការប្រកួតដ៏សោកសៅ Brendan Rodgers បាននិយាយថា៖ "ពួកគេបានសាងកំណត់ត្រា មិនដែលចាញ់ ពួកគេពិតជាគួរឲ្យសរសើរ។ ពេលនេះពួកគេនឹងត្រូវចុចប៊ូតុងចាប់ផ្ដើមឡើងវិញ និងស្វែងរក៣ពិន្ទុឡើងវិញនៅប្រកួតក្រោយ"៕
ចុចអាន៖
KaKa អតីតកីឡាឆ្នើមជម្រើសជាតិប្រេស៊ីលប្រកាសចូលនិវត្តន៍
រូបភាពបង្ហាញថា Rabona របស់ Suarez យប់មិញចូល តែអាជ្ញាកណ្ដាលមិនឲ្យ