Everton ចង់​បាន Walcott ពី Arsenal ដើម្បី​មក​ពង្រឹង​តំបន់​ប្រយុទ្ធ

  • 2017-12-20 04:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ថ្មី​របស់ Everton លោក Sam Allardyce គ្រោង​ដាក់​សំណើ​ទិញ​  Theo Walcott ពី​ក្រុម​ Arsenel នៅ​ខែ​ មករា​ខាង​មុខ។

Walcott ដែល​នៅ​សល់​កុងត្រា​១៨​ខែ ទៀត​ជាមួយ​កាំភ្លើង​ធំ ហាក់​ដូច​នៅ​ឆ្ងាយ​ជម្រើស​​បន្តិច​របស់​លោក Arsène Wenger និង​ទើប​តែ​លេង​បាន​៣​ប្រកួត​ប៉ុណ្ណោះ​ក្នុង Premier League រដូវ​កាល​នេះ។ការ​ដែល​ចង់​បាន​កីឡាករ​អង់គ្លេស​វ័យ​២៨​ឆ្នាំ​នេះ Allardyce ចង់​ឲ្យ​គេ​រួម​ចំណែក​ស្រោចស្រង់​ក្រុម​ឡើង​វិញ ជា​ពិសេស​ឲ្យ​មាន​កន្លែង​​លេង​ល្អ​មួយ​នៅ Goodison Park។

ប្រសិន​ជា​ Walcott មក​​មែន​គេ​នឹង​អាច​បំពេញ​ចន្លោះ​ប្រយុទ្ធ​​របស់ Romelu Lukaku ដែល​ចេញ​ទៅ Manchester United កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ