ក្រុមលេខ២ Never Care មកដល់ខ្មែរម្សិលមិញប្រាប់រឿងភ្ញាក់ផ្អើលមួយ
- 2018-01-17 03:19:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមលេខ២ Never Care មកដល់ខ្មែរម្សិលមិញប្រាប់រឿងភ្ញាក់ផ្អើលមួយ
ចន្លោះមិនឃើញ
ក្រុម Never Care ប្រាប់រឿងភ្ញាក់ផ្អើលមួយពីការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Mission Against Terror International Championship ឆ្នាំ២០១៨នេះ បន្ទាប់ពីគណៈប្រតិភូនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានត្រឡប់មកដល់ប្រទេសកំណើតវិញវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមករានេះ។
ពេលត្រឡប់មកដល់កម្ពុជាកាលពីល្ងាចមិញ ប្រុសស្អាត សេនតូ ប្រធានក្រុម Never Care ដែលទទួលបានជើងឯករងពី MATIC បាននិយាយថា ទម្រាំក្រុមរបស់ខ្លួនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមរបស់ខ្លួនជួបការលំបាកខ្លាំង។ នៅវគ្គសន្សំពិន្ទុ ក្រុមរបស់ខ្លួនស្ថិតនៅពូល B ដែលប្រជុំដោយជើងខ្លាំងស្ទើរទាំងអស់ក្នុងមាន៤ក្រុមសុទ្ធតែជាជើងឯកមកពី៤ប្រទេស ដូច្នេះពួកគេពិតជាលំបាកខ្លាំងណាស់ទម្រាំបានឡើងវគ្គបន្ត។
ប្រធានក្រុម Never Care បញ្ជាក់ថា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រុមមកពីសិង្ហបុរីពិតជាកើនឡើងសមត្ថភាពស្ទើរមិនគួរឲ្យជឿ។ តាមធម្មតាក្រុមសិង្ហបុរីមិនសូវខ្លាំងណាស់ណាទេ ប៉ុន្តែឆ្នាំនេះពិតជាខ្លាំងគួរឲ្យចាប់អារម្មណ៍។ ទោះបីជាយ៉ាងណា ក្រុម Never Care បានយកឈ្នះក្រុមសិង្ហបុរីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានចាញ់ក្រុមម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។ ចំពោះក្រុមម៉ាឡេស៊ីគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ពីព្រោះក្រុមរបស់ប្រទេសមួយនេះខ្លាំងច្រើនឆ្នាំ។
កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Mission Against Terror International Championship ប្រចាំឆ្នាំ២០១៩ ដែលនេះភារៈកិច្ចម្ចាស់ផ្ទះលើកទី២ បន្ទាប់ពីធ្វើម្ចាស់ផ្ទះលើកទី១កាលពីឆ្នាំ២០១៤៕
លំបាកខ្លាំង Never Care ទម្រាំបានឡើងវគ្គ៨ក្រុមចុងក្រោយ MATIC 2018 នៅថៃ
ត្រេកអរ! Never Care បំបាក់ក្រុមចិន ៥-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ពិតជាអស្ចារ្យ! Never Care វាយបកយកឈ្នះ EDP ROG ឡើងផ្តាច់ព្រ័ត្រ
Never Care បានជើងឯករង MATIC 2018 ខណៈក្រុមម៉ាឡេស៊ីឈ្នះជើងឯក