ពូកែ​រក​អ្នក​ឈ្នះ​អត់​ឃើញ Pepsi ឡើង​លុយ​ដល់ ២ម៉ឺន​ដុល្លារ សម្រាប់​អ្នក​ទើប​ការ

  • 2018-01-29 08:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pepsi បាន​ប្រកាស​លេខ ៦ខ្ទង់​ថ្មី​ទៀត​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដែល​មាន​ទឹក​ប្រាក់ ២ម៉ឺន ដុល្លារ បន្ទាប់​ពី​ប្រកាស​រក​អ្នក​ឈ្នះ​ប្រាក់ ១,៥ម៉ឺន​ដុល្លារ​មិន​បាន។

នេះ​ជា​ការ​ចាប់​រង្វាន់​លើក​ទី៤ ដែល​ដំបូង​ឡើយ​មាន​ទឹក​ប្រាក់ ៥០០០ដុល្លារ ហើយ​នឹង​បន្ត​ឡើង​រហូត​ប្រសិន​មិន​ទាន់​រក​អ្នក​ឈ្នះ​ឃើញ ដែល​កម្មវិធី​នឹង​បញ្ចប់​នៅ​ខែ​មេសា ២០១៨។

សម្រាប់​អ្នក​ទិញ Pepsi ដាក់​ក្នុង​ពិធី​មង្គលការ មើល​លេខ​ខាង​ក្រោម ក្រែង​សំណាង​ឈ្នះ​រង្វាន់៖

  • សំណាងទី១៖ ទឹកប្រាក់ ២ម៉ឺនដុល្លារ មាន​លេខ​កូដ ៤៦៧៤០៩
  • សំណាងទី២៖ ទឹកប្រាក់ ៥០០ដុល្លារ មាន​លេខ​កូដ ៤៦៧៤០ ឬ ៦៧៤០៩
  • សំណាងទី៣៖ ទឹកប្រាក់ ៥០ដុល្លារ មាន​លេខ​កូដ ៤៦៧៤ ឬ ៧៤០៩

រង្វាន់​នេះ​នឹង​ចាត់​ទុក​ជា​មោឃៈ​ក្នុង​ពេល ៧ថ្ងៃ បើ​អ្នក​ឈ្នះ​មិន​ទាក់​ទង​ទៅ​ក្រុមហ៊ុន ហើយ​សម្រាប់​រង្វាន់​ដែល​កើន​ឡើង​រហូត​រក​ឃើញ​អ្នក​ឈ្នះ​នេះ សម្រាប់​តែ​រង្វាន់​ទី១ ប៉ុណ្ណោះ។ ទាក់​ទង​លេខ ០១២ ៩៩៦ ៣២២/ ០១៦ ៩៧៩ ២៩៩ បើ​អ្នក​មាន​លេខ​កូដ​ខាង​លើ​នៅ​ក្នុង​ដៃ។

លក្ខខណ្ឌ​នៃ​ការ​ចាប់​រង្វាន់៖

  • រាល់​ការ​ទិញ​ភេសជ្ជៈ​របស់​ផលិតផល Pepsi ២៥ កេស (លើកលែង​ទឹក​សុទ្ធ) សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ អតិថិជន​នឹង​ទទួល​បាន​ឆ្នោត ២ សន្លឹក សម្រាប់​ប្ដូរ​យក​លេខ​គូ​ស្នេហ៍​ពី Smart និង​មាន​លេខ​កូដ ៦ ខ្ទង់​សម្រាប់​ផ្សង​សំណាង​រង្វាន់​ធំ។
  • អ្នក​ឈ្នះ នឹង​ត្រូវ​ក្រុម​ការងារ​ទាក់ទង​តាម​លេខ Smart នោះ (សូម​ទៅ​បើក​លេខ Smart ដើម្បី​អាច​ទាក់ទង​បាន)។ ករណី​ក្រុម​ការងារ​ទាក់ទង​មិន​បាន ក្នុង​ពេល ៧ ថ្ងៃ រង្វាន់​នឹង​ត្រូវ​ទុក​ជា​មោឃៈ។
  • ការ​ចាប់​ឆ្នោត ធ្វើ​ឡើង ២ ដង​ក្នុង​មួយ​ខែ ដោយ​ផ្សាយ​ផ្ទាល់​រាល់​ថ្ងៃ​សៅរ៍ លើ CTN និង​ផេក​ហ្វេសប៊ុក​របស់ Pepsi។
  • សន្លឹក​ឆ្នោត​ដែល​មាន​កូដ ៦ ខ្ទង់​ដូច​គ្នា​នឹង​កូដ​នៃ​ការ​ចាប់​រង្វាន់ នឹង​ឈ្នះ ៥០០០ ដុល្លារ។
  • សន្លឹក​ឆ្នោត​ដែល​មាន​កូដ ៥ ខ្ទង់​ដូច​គ្នា​នឹង​កូដ​នៃ​ការ​ចាប់​រង្វាន់ (រាប់​ពី​មុខ ឬ​រាប់​ពី​ក្រោយ) នឹង​ឈ្នះ ៥០០ ដុល្លារ។
  • សន្លឹក​ឆ្នោត​ដែល​មាន​កូដ ៤ ខ្ទង់​ដូច​គ្នា​នឹង​កូដ​នៃ​ការ​ចាប់​រង្វាន់ (រាប់​ពី​មុខ ឬ​រាប់​ពី​ក្រោយ) នឹង​ឈ្នះ ៥០ ដុល្លារ។
  • បើ​ការ​ចាប់​ឆ្នោត​នៅ​សប្ដាហ៍​ណា​មួយ​មិន​មាន​អ្នក​ឈ្នះ ទឹក​ប្រាក់​នឹង​កើន​ឡើង​ទ្វេ​គុណ​សម្រាប់​ការ​ចាប់​រង្វាន់ ២ សប្ដាហ៍​បន្ទាប់ (សម្រាប់​តែ​រង្វាន់​ធំ​ទី​១ ប៉ុណ្ណោះ)។
  • រង្វាន់​នឹង​បន្ត​កើន​ឡើង​រហូត​ដល់​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ទី១។
  • បើ​រក​ឃើញ​អ្នក​ឈ្នះ​នៅ​សប្ដាហ៍​ណា​មួយ រង្វាន់​នឹង​ត្រឡប់​មក​ដើម​វិញ (៥០០០ ដុល្លារ) សម្រាប់​ការ​ចាប់​ឆ្នោត ២ សប្ដាហ៍​បន្ទាប់។
  • កម្មវិធី​មាន​រយៈ​ពេល ៦ ខែ គឺ​ដល់​ខែ មេសា ២០១៨៕

អត្ថបទពាក់ព័ន្ធ៖ Pepsi ប្រកាសរក​គូ​ស្នេហ៍​រៀបការ​រួច មាន​លេខ​កូដ​ឈ្នះលុយ ១ ម៉ឺនដុល្លារ Pepsi កំពុង​រក​មុខ​គូស្នេហ៍​មាន​លេខ​កូដ​​ឈ្នះ​លុយ ១៥.០០០ ដុល្លារ Sabay-news

អត្ថបទ៖ វិទូ

អត្ថបទថ្មី