គំរូ​រាង Nokia 10 កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ ស្អាត​ប្លែក​ខុស​ពី​ជំនាន់​មុន

  • 2018-01-31 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Concept Creator បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​លើ​គេហទំព័រ YouTube ជុំវិញ​គំរូ​រាង Nokia 10 ដែល​មាន​ការ​រចនា​ប្លែក​ខុស​ពី​ជំនាន់​មុន។ ប្តូរ​ទម្រង់​តួ​កាមេរ៉ា​និង Flash ខាង​ក្រោយ ជា​រង្វង់​មូល​ធំ សម្ញែង​ដោយ Brand ល្បី​ឈ្មោះ ZEISS អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោម។​

ផ្អែក​តាម​វីដេអូ​នេះ ខុស​ពី​ការ​លើក​ឡើង​នៃ​ចចាមអារ៉ាម​ពី​សព្វដង​ដែល​ថា​អាច​មាន​លែន​កាមេរ៉ា​ដល់​ទៅ ៥ គ្រាប់។​ ផ្ទុយ​ទៅ​វិញ​មាន​ភ្លោះ​ទាំង​មុខ​ក្រោយ ដូច​ម៉ូដែល Nova 2i របស់​ក្រុមហ៊ុន Huawei។ គាំទ្រ​រន្ធ​ដោត​ប្រភេទ USB-C ប្រើ​ឈីប Snapdragon 845 មាន​អេក្រង់​មាត្រដ្ឋាន ១៨:៩ និង​រំពឹង​បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍ IFA 2018 អំឡុង​ខែ​កញ្ញា។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម