ចូល​មើល​ភូមិគ្រឹះ​ Louis Tomlinson ដាក់​លក់​ក្នុង​តម្លៃ​ជិត ១៤​លាន​ដុល្លារ

  • 2018-02-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សមាជិក​ក្រុម One Direction លោក Louis Tomlinson ទើប​តែ​ដាក់​លក់​ភូមិគ្រឹះ​ខ្លួន​​នៅ​ រដ្ឋ​ខាលីហ្វ័រញ៉ា នៅ​តំបន់​ចន្លោះ​ភ្នំ​រវាង​ Malibu និង Calabasas ក្នុង​តម្លៃ​ ១៣,៩៩៩​លាន​ដុល្លារ។

តារា​ចម្រៀង​ល្បី​ឈ្មោះ​ពី​កម្មវិធី "X-Factor” ​បាន​ទិញ ភូមិ​គ្រឹះ​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​តារា​ល្បីៗ​ដូច​ជា Oasis និង Arctic Monkeys ជា​ដើម​។ Louis បាន​ទិញ​ភូមិគ្រឹះ​នេះ​នៅ​ក្នុង​តម្លៃ ១០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៥​ ហើយ​នៅ​ខែ​មិនា​ឆ្នាំ ២០១៧ ដោយ​សារ​តែ​លោក​បាន​ទិញ​ផ្ទះ​ជា​ច្រើន​នៅ​តំបន់ Hollywood ពេល​នោះ​លោក​បាន​ដាក់​ជួល​ក្នុង​តម្លៃ ៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។

ភូមិគ្រឹះ​នេះ​មាន​ទម្រង់​លក្ខណៈ​បែប​ អេស្ប៉ាញ​ (Santa Barbara) ជាមួយ​នឹង​បន្ទប់​ដេក​៥ និង​បន្ទប់​ទឹក​៨​ ដោយ​ប្រកប​ទៅ​ដោយ​ការ​តុប​តែង​យ៉ាង​ល្អ​ប្រណិត។

តោះ! អីចឹង​មក​​មើល​ពី​ទិដ្ឋភាព​​ភូមិគ្រឹះ​នេះ​ទាំង​ស្រុង៖

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី