ពិធីការិនីល្បី៣រូប បង្ហាញ​មុខ​កូន បែរជាព្យាយាមលាក់អត្តសញ្ញាណ​ស្វាមី

  • 2018-02-11 05:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រង្វង់​សិល្បៈ តារាស្រី​មួយ​ចំនួន​បាន​រៀបការ​សាង​គ្រួសារ​បាន​ជា​កូន​ពូន​ជា​ចៅ​ រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល។ យ៉ាង​ណាពិធីការិនី៣រូប​ខាង​ក្រោម​នេះ ជា​ញឹក​ញាប់​តែង​បង្ហាញ​រូប​ភាព​​កូនដ៏គួរឲ្យស្រលាញ់របស់ខ្លួន តែបែរជាលាក់អត្តសញ្ញាណស្វាមីទៅវិញ។

១. ឈិត សុជាតា៖

អតីត​ពិធីការិនី​រូប​ស្រស់​អ្នក​នាង ឈិត សុជាតា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កាលដើមឆ្នាំឆ្នាំ២០១៧ថា នាង​បាន​សម្រាល​កូនភ្លោះ​ប្រុស​មួយ​ស្រី​មួយ នៅ​មន្ទីរ​ពេទ្យឯកជន​មួយ នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ងឿ​ងឆ្ងល់​នោះ មក​ទល់​បច្ចុប្បន្ននេះ អ្នក​នាង នៅ​មិន​ទាន់​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ និង​មុខ​ឪពុក​កូន​ភ្លោះ​ទាំង​ពីរនៅ​ឡើយ​នោះទេ ទោះ​បី​មាន​ការ ទទូច​​សួរ​យ៉ាង​ណា​ក៏​ដោយ នាង​បាន​ត្រឹម​បង្ហោះ​រូប​មុខ​ស្វាមី​ពី​ចំហៀង និង​ពី​ក្រោយ​ប៉ុណ្ណោះ  ។

២. ពេជ្រ សិរីរ័ត្ន៖

ពិធីការិនី តុបំភ្លឺ ពេជ្រ សិរីរ័ត្ន ត្រូវ​បាន​គេ​ដឹង​ថា មាន​កូន​ប្រុស​ស្រី​ដល់​ទៅ​២នាក់ ដោយ​មិន​បាន​ឆ្លង​កាត់​ជីវិត​អាពាហ៍​ពិពាហ៍។ កូន​ទាំងពីរ​កាន់​តែ​ចម្រើន​វ័យ ប្លែក​អ្វី​តែ​អ្នកម្តាយ​មិន​ទាន់​បង្ហាញ​មុខ​ស្វាមី​នៅ​ឡើយ ទោះ​មាន​ការ​ជជីក​សួរ​ពី​អ្នក​សារព័ត៌មាន​យ៉ាង​ណា ក៏​នាង​សុំ​មិន​បកស្រាយ​ពី​បញ្ហា​នេះ។

៣. យុគ ចិន្តា៖

ក្រោយ​ព្យាយាម​លាក់​បាំង​ពី​ក្រសែ​ភ្នែក​មហាជនជាង ១០ឆ្នាំ ពិធី​ការិនី​​ចាស់​វស្សា​អ្នកនាង យុគ ចិន្តា បាន​ប្រកាស​​ទទួល​ស្គាល់​ថា​កុមារី​វ័យ​ជំទង់​ ឈ្មោះ យុគ ដាពេជ្រ ហៅ​ អម អាយុ​១៤ ឆ្នាំ​ថា​ជា​កូន​ស្រី​ខ្លួន។​ ទោះយ៉ាងណានៅតែធ្វើឱ្យមហាជនមានមន្ទិលថា តើអ្នកណាជាឪពុកក្មេងស្រីនោះ?

អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី