LG ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​មួយ អ្នក​គាំ​ទ្រ​​​ឃើញ​ស្រងាក​ចិត្ត​ស្ដូក!

  • 2018-02-27 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG អត់​មាន​អី​ប្លែក​ខ្លាំង​ទេ ជាមួយ​នឹង V30S ThinQ ក្រៅ​ពី​បង្កើន RAM និង​បច្ចេកវិទ្យា AI

LG ធ្លាប់​តែ​លេចធ្លោ​កាល​នៅ​ព្រឹត្តិការណ៍ Mobile World Congress (MWC) ដោយ​(ឆ្នាំ ២០១៦) មាន LG G5 (ឆ្នាំ ២០១៧) LG G6 ប៉ុន្តែ​​នៅ​ឆ្នាំ ២០១៨ នេះ​បែរ​ជា​បង្ហាញ​វត្តមាន LG V30S ThinQ។ 

V30S ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo មាន​ការ​រចនា​រូបរាង​ដូច​ទៅ​នឹង V30, ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដូចគ្នា​ អេក្រង់ ១៨:៩ ដូចគ្នា, ថ្ម ៣ ៣០០mAh ដូចគ្នា និង Processor ប្រភេទ Snapdragon ៨៣៥ ដូចគ្នា​។ 

អ្វី​ដែល​ថ្មី​គឺ មេម៉ូរី ដោយ V30S កើន RAM ពី ៤GB ទៅ ៦GB និង​មាន​ជម្រើស​រវាង ៦៤GB ឬ ១២៨GB ទៅ  ១២៨GB ឬ២៥៦GB។ ទូរសព្ទ​មក​ជាមួយ​ពណ៌​ថ្មី​ពីរ ប្រផេះ (Platinum Grey) និង ខៀវ (Moroccan Blue)។ 

LG ផ្ដល់​ការ​ពន្យល់​ពី​វត្តមាន V30S នេះ​ដោយ​គិត​ពី​ការ​បញ្ចូល​បច្ចេកវិទ្យា AI ទៅ​កាន់​ទូរសព្ទ ជាមួយ​នឹង AI Cam ថ្មី។ 

AI Cam និង​រាល់​បណ្ដាល​កម្មវិធី​ផ្សេងៗ​លើ V30S គ្រាន់​តែ​ជា​កំណែទម្រង់​បន្ថែម​លើ​ទូរសព្ទ V30 ដូច្នេះ​មិន​មាន​ហេតុផល​ប្រើ Hardware ថ្មី​នោះ​ទេ​។ 

ព្រឹត្តិការណ៍ MWC ឆ្នាំនេះ ចំណុច​ធំ​របស់ LG គឺ​កំណែទម្រង់​កម្មវិធី​នេះ​ឯង​។ AI Cam ទទួល​បាន​សិទ្ធ​ពី EyeEm ជា Tool មួយ​ហៅថា EyeEm Vision  ខណៈ​អ្នក​ផលិត​ទូរសព្ទ​ដទៃ​ទៀត ក៏​ទទួល​បាន​សិទ្ធ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។ ប្រព័ន្ធ Machine-learning របស់​វា​ បាន​បង្វឹក​លើ​រូបភាព ១០០ លាន​រូប​រួច​មក​ហើយ​។ AI Cam ផលិត​ពណ៌​បាន​យ៉ាង​ល្អ​។ 

លើ​កាមេរ៉ា V30S មាន Bright Mode ថ្មី ដែល​បន្សំ Pixels បួន​ទៅ​ជា​មួយ ក្នុង​ការ​ផលិត​រូបភាព​ភ្លឺ​ស្អាត​ក្នុង​ស្ថានភាព​ងងឹត​។ 

LG V30S ThinQ នឹង​ដាក់​លក់​ដំបូង​នៅ​ក្នុង​ប្រទេស​កូរ៉េ នៅ​ពីរ​បី​សប្ដាហ៍​ក្រោយ ហើយ​បន្ត​ពង្រីក​ទីផ្សារ​កាន់​តែ​ធំ​ក្នុង​ខែ​មីនា​។

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី