ព្រលឹមថ្ងៃទិវាសិទ្ធិនារី តារាសាច់ដុំ ហេង នរៈកក្កដា ជួបទុក្ខកំពូលក្រៀមក្រំ
- 2018-03-08 02:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលឹមថ្ងៃទិវាសិទ្ធិនារី តារាសាច់ដុំ ហេង នរៈកក្កដា ជួបទុក្ខកំពូលក្រៀមក្រំ
ចន្លោះមិនឃើញ
ម៉ោង៣ទៀបភ្លឺថ្ងៃ៨ មីនានេះ តារាសម្ដែង ហេង នរៈកក្កដា បានប្រទះរឿងដ៏ក្រៀមក្រំមួយ ដែលម្ដាយរបស់លោកបានទទួលអនិច្ចកម្ម។
ការចាកចេញរបស់អ្នកម្ដាយសំណព្វនៃតារាដាច់ដុំរូបនេះត្រូវបានគេដឹងថា អ្នកស្រីស្លាប់ដោយរោគាពាធ។ ក្នុងនោះ នរៈកក្កដា បានបង្ហោះរូបឱបសពម្ដាយជាមួយសារថា៖ "ម៉ែអើយ ម៉ែទៅលឿនពេកហើយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះលូវមិចម៉ែក្បត់ពាក្យសន្យាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វើចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? វិលមកវិញមកម៉ែ!"។
សារនេះបានធ្វើឲ្យអ្នកគាំទ្រស្លុតចិត្ត និងកើតក្ដីក្រៀមក្រំយ៉ាងខ្លាំង ជាមួយភាពសោកសង្រេងចំថ្ងៃទិវាសិទ្ធិស្រ្តីដូច្នេះ៕