ពាន់ ភួងបុប្ផា ហោះ​ឆ្លង​ទ្វីប​ល្វឹងល្វើយ ដើម្បី​តារា​សាច់​ចាំ នី ម៉ូនីកា

  • 2018-03-28 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ នី​ ម៉ូលីកា​ តារា​ឆ្នើម​ពូកែ​ចូល​តួ​ក្រមិច​ក្រមើម​ ថ្មីៗ​នេះ​​បាន​បង្ហោះ​​រូប​ថត​ធ្វើ​ពិធី​ជួប​ជុំ​សាច់​ញាតិ​ និង​មិត្ត​ភក្តិ​​យ៉ាង​សប្បាយ​រីករាយ ពិសេស​​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ ពាន់​ ភួងបុប្ផា​ ក៏បាន​ហោះ​​ពី​​កម្ពុជាទៅ​ចូល​រួម​ខួប​កំណើត​ចៅ​ស្រីពៅ​អាយុ៣ខែ​ដែល​ជាកូន​របស់​តារា​ស្រី​រូប​នេះ​ដែរ។

តាំង​ពី​មាន​គ្រួសារ​​ តួ​ស្រី​រឿង​ "កុមារី​២៥ឆ្នាំ​" សំងំ​សោយ​សុខ​ជាមួយ​ស្វាមី​នៅ​ឯសហរដ្ឋ​អាមេរិក​មក​៦ឆ្នាំ​គត់​ហើយ​។ អ្វី​ដែល​ពិសេស​​នោះ នាង​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ស្រី​២រូប​ ដែល​មើល​ទៅ​​សុទ្ធ​តែគួរ​ឲ្យ​ស្រលាញ់។ ក្នុង​នោះ​​កូន​ច្បង​ប្រុស​ Zachary អាយុ​១ខួបជាង​ និង​កូនស្រី​ពៅ​ឈ្មោះ​ Natalie។ ​ចំណែក​ឯ​​សម្រស់​អ្នក​ម្ដាយ​វិញ​ ក៏​នៅ​ស្អាត​មិន​ណយ​ប៉ុន្មាន​ដែរ។

ជា​ក់ស្តែង​ បើ​តាម​ការ​បង្ហោះ​រូប​ភាព​​​ពោរពេញ​​ដោយ​សុភមង្គល​​នៅ​លើ​បណ្តាញ​សង្គម​របស់​តារា​រូប​នេះ​ផ្ទាល់​ មិន​មែន​មាន​តែ​ម្តង​នោះ​ទេ​ ពោល​តាំង​ពី​នាង​ចេញ​ទៅ​រស់​នៅ​ឯនាយ​សមុទ្រ​​ដំបូងៗ​ម្ដង​ម្ល៉េះ។ ​កត់​សំគាល់​ថា​ តារា​ស្រី​កូន​២​នេះ​ ពិត​ជាមាន​សុភមង្គល​ខ្លាំង​ណាស់ ព្រោះ​ទាំង​ក្រុម​គ្រួសារ​ទាំង​កូន​ចៅ​មើល​ទៅ​ពិត​រីក​រាយខ្លាំង​​ ហើយ​មាន​ស្វាមី​ដែល​ចេះ​យល់​ចិត្ត​នាង​ទៀត​ផង៕

ចង់​ដឹង​ថា​​គ្រួសារ​នេះ​រីករាយ​យ៉ាង​ណាមើល​រូប​ខាង​ក្រោម​៖

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ អ្នកនាង នី​ ម៉ូលីកា

អត្ថបទថ្មី