Bruno Mars ខឹង​ពេកចោល​កន្សែង​ដាក់​អ្នក​គាំទ្រ​ម្នាក់​ តែនាង​គិត​ថា​ជា​​កាដូ​ទៅ​វិញ

  • 2018-04-20 02:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដ៏​ល្បី Bruno Mars ជា​តារា​មួយ​រូប​ដែល​គ្រប់​គ្នា​បាន​ដឹង​ថា​មិន​ចូលចិត្ត​អ្នក​ណា​ដែល​លេង​ទូរសព្ទ​​អំឡុង​ពេលនៃ​ការ​ប្រគំ​តន្ត្រី​របស់​លោក​នោះ​ទេ។

ជាក់​ស្ដែង តាម​វីដេអូ​មួយ​ខាង​ក្រោម​នេះ លោក​តែង​តែ​ស្នើ​សុំ​អ្នក​គាំទ្រ​ នៅ​គ្រប់​ការ​ប្រគំ​តន្ត្រី​របស់​លោក​ឲ្យ​ដាក់​ទូរសព្ទ​របស់​មួយ​ឡែក​សិន ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូលរួម​សប្បាយ​ក្នុង​ការ​ប្រគំ​​តន្ត្រី​បាន​ច្រើន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អត់ធ្មត់​របស់​លោក​មិន​អាច​ទប់​បាន​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​ជប៉ុន។ ពេល​​នោះ​ដែរ មាន​ស្ត្រី​ជា​អ្នក​ចូលរួម​ទស្សនា​ម្នាក់ ​ឈរ​នៅ​ជួរ​ខាង​មុខ​បាន​ចំណាយ​ពេល​​ថត​រូប​ និង​វីដេអូ​របស់​នាង​ ព្រមទាំងមិត្តភ័ក្ដិ​ជា​ជាង​ទស្សនា​​សប្បាយ​រីករាយ​ក្នុង​ការ​ប្រគំ​តន្ត្រី​ផ្ទាល់។

តាម​សេចក្ដី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ស្ត្រី​រូប​នោះ​​មាន​ឈ្មោះ Moueka Nozaki ​ជា​តារា​ម៉ូដែល​មួយ​រូប​ទទួល​បាន​អ្នក​តាម​ដាន​រាប់​ពាន់​អ្នក​ក្នុង​គណនី​សង្គម​របស់​នាង។

បើ​តាម​អ្នក​ចូលរួម​ទស្សនា​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ម្ចាស់​បទ "Lazy Song” រូប​នេះ​បាន​គប់​កន្សែង​ជូត​មុខ​របស់​លោក​ភ្លាម​ទៅ​លើ​តារា​ម៉ូដែល​រូប​នោះ​ ខណៈ​លោក​ប្រទះ​ឃើញ​នាង​កំពុង​ថត​វីដេអូ​ពេល​លោក​កំពុង​សម្ដែង។

អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​ គឺនារីម្នាក់​នោះ​មិន​បាន​ដឹង​ថា តារា​ចម្រៀង​រូប​នេះ​មាន​ចិត្ត​ខឹង​នឹង​នាង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាង​បែរ​ជា​គិត​ថា​កន្សែង​ដែល​លោក​គប់​មក​នោះ​ជា​កាដូ​ដែល​លោក​ឲ្យ​នាង​ទៅ​វិញ៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ អន សុភក្ត្រា