បច្ចេកវិទ្យាសម្គាល់មុខលើកាមេរ៉ាសុវត្ថិភាព រកឃើញថាមានភាពមិនត្រឹមត្រូវ ៩៨%
- 2018-05-15 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យាសម្គាល់មុខលើកាមេរ៉ាសុវត្ថិភាព រកឃើញថាមានភាពមិនត្រឹមត្រូវ ៩៨%
ចន្លោះមិនឃើញ
បច្ចេកវិទ្យាសម្គាល់មុខប្រហែលជាមិនមែនជាដំណោះស្រាយបច្ចេកវិទ្យាកំពូលសម្រាប់ប៉ូលិសនោះទេ ដោយការរកឃើញថ្មីនៃកម្មវិធីសម្គាល់មុខបានប្រើប្រាស់ដោយ Metropolitan Police របស់ចក្រភពអង់គ្លេស បង្ហាញមិនត្រឹមត្រូវដល់ទៅ ៩៨% នៃករណីជាច្រើន។
ចំពោះដំណឹង (Alert) តែ ២ ប៉ុណ្ណោះក្នុងចំណោម ១០៤ ចេញពីកម្មវិធីសម្គាល់មុខ បានប្រើដោយ Met Police ឃើញមានភាពត្រឹមត្រូវ។
កម្មវិធីសម្គាល់មុខ មានសមត្ថភាពស្កេនចំណែកវីដេអូ និងសម្គាល់មុខងារមនុស្សនីមួយៗដើម្បីផ្គូផ្គងត្រូវគ្នាជាមួយសំណុំទិន្នន័យមុខជាច្រើន អាចប្រើប្រាស់សម្រាប់រកឧក្រិដ្ឋជនក្នុងទីប្រជុំជន។ កម្មវិធីសម្គាល់ប្រវែងច្រមុះរបស់មនុស្ស ចម្ងាយរវាងភ្នែក ចំណុចមួយចំនួនទៀត ផ្គូផ្គងឲ្យត្រូវនឹងសំណុំទិន្នន័យបានរក្សាទុកប្រើប្រាស់ពេលត្រឹមតែប្រមាណវិនាទីប៉ុណ្ណោះ។
បច្ចេកវិទ្យានេះ ក៏បានប្រើប្រាស់ក្នុងប្រទេសជាច្រើនដូចជា អូស្ត្រាលី ក៏ដូចជាប្រទេសចិនដែលប្រើប្រាស់លើវ៉ែនតារបស់ប៉ូលិស សម្រាប់សម្គាល់មុខជនល្មើស៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ