ឈប់​ច្រឡំ​ទៀត​ទៅ មក​ចែក​ឲ្យ​ដាច់​រវាង​ពាក្យ CPU និង GPU

  • 2018-05-23 01:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា CPU និង GPU ស្តាប់​ទៅ​មាន​ភាព​ស្រដៀង​គ្នា រហូត​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ខ្លះ​មាន​ការ​ភ័ន្តច្រឡំ​រវាង​ពាក្យ​ទាំង​ពីរ។ សុទ្ធ​សឹង​ជា​បន្ទះ​ឈីប​ដែល​ផលិត​ឡើង​ដោយ​ត្រង់ស៊ីស្ទ័រ​រាប់​រយ​លាន​និង​អាច​ដំណើរការ​រាប់​ពាន់​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី។ ចុះ​អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​រវាង CPU និង GPU?

+អ្វី​ទៅ​ជា CPU?

CPU ឬ Central Processing Unit ក្នុង​កុំព្យូទ័រ​ត្រូវ​បាន​គេ​និយម​ហៅ​ថា​ជា​ផ្នែក​ខួរ​ក្បាល​នៃ​ម៉ាស៊ីន។ ប្រមូល​ផ្តុំ​ដោយ​ត្រង់ស៊ីស្ទ័រ​រាប់​រយ​លាន អាច​ប្រើ​ក្នុង​ការ​ដំណើរការ​ការ​គណនា​រាប់​មិន​អស់។ ស្តង់ដារ​នៃ CPU រមែង​មាន​មួយ​ទៅ​បួន Cores ដែល​រត់​នៅ​ល្បឿន 1 ទៅ 4GHz។ មាន​ភាព​អស្ចារ្យ​ខ្លាំង​ព្រោះ​អាច​បំពេញ​ការងារ​គ្រប់​យ៉ាង ប្រសិន​ណា​កុំព្យូទ័រ​កំពុង​ដំណើរការ​កម្មវិធី​ឬ​មុខងារ​ច្រើន នោះ​ហើយ​ជា​កាតព្វកិច្ច​របស់ CPU។

+អ្វី​ទៅ​ជា GPU?

GPU ឬ​ហៅ​ថា Graphics Processing Unit ជា Microprocessor ពិសេស​មួយ បង្កើត​ឡើង​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​បង្ហាញ​ក្រាហ្វិក​រូបភាព​លើ​អេក្រង់​កុំព្យូទ័រ។ ដំណើរការ​នៅ​ល្បឿន​យឺត​ជាង CPU ប៉ុន្តែ​មាន​ចំនួន​ច្រើន​នៃ Cores ពោល​គឺ GPU បង្កើត​ឡើង​ក្នុង​គោលបំណង​ធ្វើ​ការ​ខុស​ពី CPU ជា​រួម​ទាក់ទង​នឹង​ការ Render វីដេអូ ដោយ​ឆ្លង​កាត់ Cores រាប់​ពាន់ ជំរុញ​ឲ្យ​ដំណើរការ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​រលូន រហូត​ឈាន​ដល់​ប្រភេទ​ក្រាហ្វិក 3D មាន​ការ​គណនា​ស្មុគស្មាញ​តម្រូវ​ចេញ​ពី​ហ្គេម​ពេញ​និយម​បច្ចុប្បន្ន។

+ភាព​ខុស​គ្នា?

GPU ទំនើប​សព្វថ្ងៃ​មាន​ដូច​ជា Nvidia GTX 1080 មាន Shader cores ចំនួន ២ ៥៦០ បែប​នេះ​ cores ទាំង​នោះ ត្រូវ​គណនា​ឬ​ប្រតិបត្តិការ​ក្នុង​មួយ​វដ្ដ​នៃ​ទ្រនិច​នាឡិកា។ ធៀប​នឹង CPU Intel i5 មាន​ចំនួន​បួន​ cores នោះ​ក៏​ប្រើ​ត្រឹម​ចំនួន​ទាប​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​មួយ​វដ្ដ។

យ៉ាងណាមិញ​ដំណើរការ​របស់ CPU មាន​ភាព​បត់បែន​ជាង GPU ព្រោះ​មាន​សំណុំ​ណែនាំ​ធំ ពោល​ក៏​អាច​ដំណើរការ​លើ​មុខងារ​ច្រើន​ក្នុង​ម៉ាស៊ីន ជាមួយ​ការ​រត់​នៅ​ល្បឿន​លឿន ក្នុង​ការ​គ្រប់គ្រង​សមាសភាគ Input និង Output របស់​កុំព្យូទ័រ។ ឧទាហរណ៍ CPU អាច​ចាត់ចែង​និង​ចូលរួម​ជាមួយ​គ្នា​រវាង​អង្គ​ចងចាំ​សិប្បនិមិត្ត​ដែល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ក្នុង​ម៉ាស៊ីន ខុស​ពី​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់ GPU អាច​ធ្វើ​បាន។

ប្រភព: https://www.maketecheasier.com/difference-between-cpu-and-gpu/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ maketecheasier   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី