៣ ចំណុចខ្លឹមៗលើ Galaxy A6|A6+ ២០១៨ ល្មមឲ្យអ្នកចាយ ៣០០ ដុល្លារមិនស្ដាយ(វីដេអូ)
- 2018-06-26 06:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចខ្លឹមៗលើ Galaxy A6|A6+ ២០១៨ ល្មមឲ្យអ្នកចាយ ៣០០ ដុល្លារមិនស្ដាយ(វីដេអូ)
ចន្លោះមិនឃើញ
Galaxy A6 និង A6 + ជាស្មាតហ្វូនធន់កណ្ដាលរបស់ Samsung បានមកដល់ទីផ្សារក្នុងស្រុកហើយជាមួយនឹងការបំពាក់បច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍។ ត្បិតតែជាស្មាតហ្វូនធន់កណ្ដាល តែវាមិនចាញ់ស៊េរី S ប៉ុន្មាននោះទេ។
- មានស្កេនក្រយៅក្រោយអេក្រង់ - កាមេរ៉ាអាចថតព្រាលផ្ទៃខាងក្រោយបាន - ដោះសោរដោយមុខងារស្កេនផ្ទៃមុខ
+A6 2018
អេក្រង់ទំហំ ៥,៦ អ៊ិញប្រភេទ Infinity Display ក្រាលដោយកញ្ចក់ Super AMOLED ប្រើបន្ទះឈីប Exynos 9 ល្បឿន 1.7Ghz ទំហំផ្ទុក 32GB ជាមួយ RAM 3GB អាចថែមម៉េម៉ូរីកាតខាងក្រៅបាន។ កាមេរ៉ាក្រោយមួយគ្រាប់ទំហំ ១៦ មេហ្គា កម្រិត aperture f1.7 ឯកាមេរ៉ាមុខមួយគ្រាប់ទំហំ ១៦ មេហ្គាដូចគ្នា តែខុសកម្រិត aperture f1.9 មានមុខងារស្កេនក្រយៅដៃខាងក្រោយ ប្រើរន្ធសាកភ្លើងប្រភេទធម្មតា មានថាមពលថ្ម ៣០០០ មីលីអំពែ។ តម្លៃ៖ ២២៩ ដុល្លារ៕
+A6+ 2018
ចំពោះ A6 + មានមុខងារខុសពី A6 បន្តិចត្រង់មានអេក្រង់ទំហំ ៦ អ៊ិញប្រភេទ Infinity Display ក្រាលដោយកញ្ចក់ Super AMOLED ប្រើបន្ទះឈីប Snapdragon 450ល្បឿន 1.8Ghz ឬ Exynos SoC ទំហំផ្ទុក 32GB ជាមួយ RAM 3GB អាចថែមម៉េម៉ូរីកាតខាងក្រៅបាន។ កាមេរ៉ាភ្លោះក្រោយពីរគ្រាប់ទំហំ ១៦ មេហ្គាមួយគ្រាប់ កម្រិត aperture f1.7 និងមួយគ្រាប់- ទំហំ ៥ មេហ្គា កម្រិត aperture f1.9 ឯកាមេរ៉ាមុខមួយគ្រាប់ឡើងដល់ ២៤មេហ្គាកម្រិត aperture f1.9 ជាមួយនឹងភ្លើង LED Flash មួយគ្រាប់ មានមុខងារស្កេនក្រយៅដៃខាងក្រោយ ប្រើរន្ធសាកភ្លើងប្រភេទធម្មតា មានថាមពលថ្ម ៣៥០០ មីលីអំពែ។ តម្លៃ៖ ៣៦៥ ដុល្លារ៕
អានអត្ថបទបន្ត៖