សេន រ៉ានុត ស្កាត់ពីអាមេរិកមកខ្មែរស្ងាត់ៗ ដើម្បីលោកឪពុក
- 2018-06-29 02:46:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន រ៉ានុត ស្កាត់ពីអាមេរិកមកខ្មែរស្ងាត់ៗ ដើម្បីលោកឪពុក
ចន្លោះមិនឃើញ
អតីតតារាចម្រៀង លោក សេន រ៉ានុត ត្រូវបានគេដឹងថាកំពុងមានវត្តមាននៅកម្ពុជា បន្ទាប់ពីលោកបានចាកឆ្ងាយពីស្រុកកំណើតទៅរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។
ដំណើរមកកម្ពុជាស្ងាត់ៗលើកនេះ បើតាមការឆ្លើយឆ្លងរវាងលោកជាមួយអ្នកលេងបណ្ដាញសង្គម ម្ចាស់បទ "ក្រោយខ្នងបងអូនយំប៉ុន្មានដងហើយ" ដើម្បីមកមើលឪពុករបស់លោក ដែលកំពុងមានជំងឺ ហើយអ្នកគាំទ្រលោកជាច្រើនបានជូនពរឲ្យជំងឺឪពុករបស់លោកឆាប់ជាផងដែរ។ ទោះជាបាត់មុខពីសិល្បៈច្រើនឆ្នាំ តែលោកនៅតែអាចរក្សាបានរូបរាងស្រស់សង្ហាដដែល។
ហេតុផលដែល ម្ចាស់បទ "កំផែងវណ្ណៈ"សម្រេចចិត្តទៅរស់នៅទឹកដីសហរដ្ឋអាមេរិក លោកធ្លាប់ប្រាប់ Sabay ថា ជីវិតក្នុងវិថីសិល្បៈលោកប្រឡូកអស់រយៈពេលជាង១០ឆ្នាំ ហើយក៏បានដើរកាត់តាមបណ្ដាប្រទេសធំៗ រួចមួយចំនួនហើយដែរ។ មិនតែប៉ុណ្ណោះតារាចម្រៀងរូបស្រស់សង្ហាររូបនេះ ប្រាប់ថាអាជីពសិល្បៈលោកក៏បានទទួលជោគជ័យសមរម្យដែរ ដូច្នេះហើយល្មមដល់ពេលសម្រាក និងចាប់អាជីពការងារថ្មី ដូច្នេះទើបលោកសម្រេចចិត្តរស់នៅសហរដ្ឋអាមេរិក៕