សង្វៀន​ One Championshiop​ វ៉ៃ​ចប់​អាច​យក​ហ្គង់​មក​ផ្ទះ​បាន​

  • 2018-07-05 07:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ ៤យ៉ាង​ ដែល​អ្នក​ទស្សនា​ និង​និយម​គុន​ខ្មែរ​មួយ​ចំនួន​មិន​ដឹង​ពី​សង្វៀន​ប្រដាល់​លំដាប់​អន្តរជាតិ​ One Championshiop​ នា​ពេល​កន្លង​មក​ ទី១​ ហ្គង់​ប្រកួត​ ទី២​ ការ​តែង​ខ្លួន​មុន​ប្រកួត​ ទី៣​ របៀប​រុំ​ដៃ​មុន​ពេល​ប្រកួត​ និង​ទី៤​ កន្លែង​សំខាន់​សម្រាប់​ភ្ញៀវ​ពិសេស។​ ចំណុច​ពិសេស​ទាំង​នេះ​ហើយ​ ដែល​វា​ខុស​ពី​សង្វៀន​ធម្មតា​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​

កន្លែងអង្គុយរបស់កីឡាករម្នាក់ៗ

ទី១​ កន្លែង​អង្គុយ​រង់ចាំ​ការ​ប្រកួត​មាន​ដាក់​ឈ្មោះ​ត្រឹមត្រូវ​ និង​ធុង​ការ​សម្ភារ​ដូច​ជា​ហ្គង់​ ទឹក​សុទ្ធ​ កន្សែង​មាន​រៀង​ៗ​ខ្លួន​ ហើយ​ពេល​ប្រកួត​ចប់​អាច​យក​ទៅ​ផ្ទះ​បាន។​ ក្រៅ​ពី​នេះ​មាន​ដាក់​ចេក​ និង​ទឹក​សម្រាប់​កីឡាករ​ញុំ​មុន​ពេល​ប្រកួត​ទៀត​ផង។​

កន្លែងរង់ចាំរបស់កីឡាករមុនពេលប្រកួត

ទី២​ ការ​តែង​ខ្លួន​ខុស​ពី​កម្ពុជា​ដាច់​ កីឡាករ​អាច​ស្លៀក​ខោ​ខ្លួន​ឯង​បាន​ ហើយនៅ​លើ​រាងកាយ​វិញ​ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​លាប​ទឹក​ សាលីស៊ីឡាត​ ឬ​ប្រេង​ខ្យល់​នោះ​ទេ​ និយាយ​ជា​រួម​នៅ​លើ​ខ្លួន​ត្រូវ​តែ​ស្ងួត​ បើ​មាន​ធុំក្លិន​អ្វី​នោះ​ គេ​ឲ្យ​ចាញ់​ស្វ័យប្រវត្តិ។​ តែ​នៅ​ពេល​ជិត​ឡើង​សង្វៀន​គេ​មាន​អ្នក​លាប​ក្រមួន​ការពារ​បែក​នៅ​ពេល​ប្រកួត​ឲ្យ។​

កីឡាករកម្ពុជាកំពុងរុំដៃ

ទី៣​ នៅ​កម្ពុជា​គេ​រុំ​ដៃដោយ​ខ្លួន​ឯង​ ឲ្យ​តែ​មាន​អ្នក​រុំ​ឲ្យមិន​អី​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ គេ​មាន​អ្នក​បច្ចេកទេស​ចាំ​រុំ​ដៃ​ឲ្យ​តែ​ម្ដង​ គ្រាន់​តែ​នៅ​ស្ងៀម​ទៅ​បាន​ហើយ។​

កម្មវិធី One នៅ​ទីក្រុងម៉ាកាវ

ទី៤​ កន្លែង​អង្គុយ​ទស្សនា​មិនមាន​ដាក់​សម្រាប់​ភ្ញៀវ​កិត្តិយស​ដូច​នៅ​សង្វៀន​ឯ​កម្ពុជា​ ឬ​សង្វៀន​ Thai Fight​ នោះ​ឡើយ​ ពោល​គឺ​មាន​ត្រឹម​កន្លែង​ VIP​ ប៉ុណ្ណោះ​ ភ្ញៀវ​ដែល​សំខាន់​ៗ​ គឺ​អាច​អង្គុយ​ទស្សនា​នៅ​ទីនោះ​តែ​ម្ដង។​

កន្លែងទស្សនា

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម