ហ៊ុន​ ច័ន្ទរាជ៖​ ប្រាប់​សិស្ស​ឲ្យ​វ៉ៃ​ដៃ​ឲ្យ​ច្រើន​នា​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ថៃ​

  • 2018-07-05 02:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ៊ុន​ ច័ន្ទរាជ្យ​ ប្រាប់​ទៅ​កូន​សិស្ស​ឲ្យ​ចេញ​ដៃ​ឲ្យ​ច្រើន​ទាំង​ គុជ​សារ ច័ន្ទរាជ្យ និង​ អរុណា ច័ន្ទរាជ្យ នា​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​ MMA​ នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ។​

លោកគ្រូ ហ៊ុន ច័ន្ទរាជ

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ គ្រូ​របស់​ក្លឹប​ Cambodian Tom Team​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ខាង​មុខ​នេះ​ លោក​បាន​ប្រាប់​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដល់​កូន​សិស្ស​ទាំង​ពីរ​នាក់​រួច​ហើយ។​ ចំពោះ​ គុជ​សារ ច័ន្ទរាជ្យ​ ធ្វើ​យ៉ាង​ណា​ត្រូវ​ចេញ​កណ្ដាប់​ដៃ​ឲ្យ​ច្រើន​តាំង​ពី​ទឹក​ទី១​ទៅ​តែ​ម្ដង​ ព្រោះ​អី​គេ​ល្អ​កណ្ដាប់​ណាស់​។ ការ​ប្រកួត​ពាក់​ហ្គង់​ MMA​ ​ធ្វើ​ឲ្យ​កម្លាំង​ដៃ​នៅ​ខ្លាំង​ងាយ​ផ្ដួល​ដៃគូ​ ដូច្នេះ​បើ​គេ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​ប្រាប់​​ អាច​នឹង​ចប់​មុន​៣ទឹកនា​ប្រកួត​មួយ​នេះ។​ ណា​មួយ​លោក​បារម្ភ​ បើ​វ៉ៃ​តាម​ធម្មតា​ ប្រហែល​នឹង​ពិបាក​ឈ្នះ​បាន​ខ្សែក្រវាត់​មក​វិញ​ ព្រោះ​អី​ទឹក​ដី​របស់​គេ។​

គុជ​សារ ច័ន្ទរាជ្យ

ចំណែក​អ្នក​ប្រដាល់​ថ្មីថ្មោង​ អរុណា​ ច័ន្ទរាជ្យ​ វិញ​ គ្រូ​ប្រដាល់​ MMA​ ខាង​លើ​ ក៏​ប្រាប់​មិន​សូវ​ខុស​គ្នា​នោះ​ទេ​ ពោល​បើ​ទោះ​ជា​ត្រឹម​ប្រកួត​មិត្តភាព​ក៏​ដោយ​ ប៉ុន្តែ​ក៏​ត្រូវ​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​ចិត្ត​ និង​ព្យាយាម​វ៉ៃ​ឲ្យ​ខ្លាំង​ឲ្យ​ច្រើន​ដើម្បី​មិន​សូវ​អស់​កម្លាំង​ និង​អាច​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​មុន​បញ្ចប់​ទឹក​៣។​

អរុណ​ ច័ន្ទរាជ​(រូបភាព CTT)

រំលឹក​ដែរ​ថា​ គុជ​សារ ច័ន្ទរាជ្យ នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ថៃ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥៦​កីឡូក្រាម​ លក្ខណៈ​គុន​ចម្រុះ​ MMA​ ចំណែក​ អរុណា​ ច័ន្ទរាជ្យ​ ក៏​ត្រូវ​ប្រកួត​មិត្តភាព​កម្មវិធី​ Big Box Beatdown(BBB)​ នា​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ទីក្រុង​បាងកក នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី