បើកដំណើរការសាខាថ្មីលេជេនភ្លាម ហ្វេនៗ​សម្រុកទៅភ្លុកទឹកភ្លុកដី

  • 2018-08-05 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​​នេះ​​រោង​ភាព​យន្ត​​លេជេន​ (Legend Cinema) បាន​ធ្វើ​​ពិធី​បើក​សាកល្បង​​​ដំណើរ​ការ​សាខា​ថ្មី​ទី​ ៥​របស់​ខ្លួន​ នៅ​អេដិនហ្គាដេន ​បឹង​កក ដោយ​មាន​ការ​​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ហ្វេនៗ។

ហ្វេនៗសម្រុកទៅសាខាថ្មីទី៥ នៅបឹងកក

​​​អ្វី​ដែល​ពិសេស​ក្នុង​ការ​បើក​ដំណើរ​ការ​លេជេន​ សាខា​ទី​៥​នេះ​​មាន​ការ​សន្យា​ផ្ដល់​ជូន​​នូវ​សំបុត្រ​កុន​ក្នុង​តម្លៃ​ពិសេស​ៗ​(សំបុត្រ​​កុន​ប្រភេទ​ 2D=2.5$ ឬ 3.5$ សម្រាប់​ប្រភេទ​ 3D) កាដូ​នេះ​​សម្រាប់​ហ្វេន​ៗ​ដែល​ស្រឡាញ់​គាំទ្រ​លេជេន​រហូត​មក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​គាំទ្រ​ចង់​បាន​អ្វី​ពិសេស​បន្ថែម​ទៀត​អាច​​ចូល​ទៅ​មើល​ទំព័រ​ហ្វេស​ប៊ុក​របស់​ លេជេន តែ​ម្ដង ឬ តាម​រយៈwww.legend.com.kh។

​​​​​​​ គួរ​បញ្ជាក់​ថា​រោង​ភាព​យន្ត​លេជេន​(Legen Cinema) សាខា​ទី​៥​​​មាន​ទី​តាំង​នៅ​​ផ្សារ​អេដិន​ហ្គា​ដិន​ភ្នំពេញ បឹង​កក​ នឹង​ចាប់​ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ ២០១៨ នេះ​តទៅ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី