ប្រើអ៊ីនធឺណិតរាល់ថ្ងៃ តិចអត់ដឹងអ្វីទៅជា Ping, Download Speed និង Upload Speed?
- 2018-09-03 14:46:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើអ៊ីនធឺណិតរាល់ថ្ងៃ តិចអត់ដឹងអ្វីទៅជា Ping, Download Speed និង Upload Speed?
ចន្លោះមិនឃើញ
ជុំវិញការប្រើប្រាស់អ៊ីនធឺណិត ជាពិសេសអ្នកចូលចិត្តទាញយកឯកសារធំៗក៏ដូចជាអ្នកឧស្សាហ៍លេងហ្គេម ប្រាកដជាធ្លាប់ឃើញពាក្យ Ping, Download Speed និង Upload Speed ប៉ុន្តែជឿថាមានមនុស្សតិចណាស់ដែលយល់ច្បាស់ពីនិយមន័យពាក្យបច្ចេកទេសទាំងនេះ។
អ្វីទៅជា Ping?
Ping គឺជាថេរវេលានៃប្រតិកម្មឬការឆ្លើយតបនៃការភ្ជាប់របស់អ្នក ពោលដើម្បីឲ្យដឹងថាតើការឆ្លើយតបមកវិញមានល្បឿនប៉ុណ្ណា បន្ទាប់ពីអ្នកបានផ្ញើសំណើអ្វីមួយចេញទៅ។ និយាយឲ្យស្រួលស្តាប់ដូចជាអំឡុងកម្សាន្តលេងវីដេអូហ្គេម អ្នករមែងឃើញលោតតួលេខវាស់ស្ទង់គិតជា មីលីវិនាទី (ms) បើកាលណាលេខនេះធំ (1 000ms) នោះក៏មានន័យល្បឿនអ៊ីនធឺណិតឆ្លើយតបមកវិញយឺត ផ្ទុយទៅវិញបើទំហំលេខនេះតូច (1 00ms) ជាសញ្ញាល្អដែលថាអ៊ីនធឺណិតអ្នកអាចប្រើប្រាស់យកជាការបាន។
អ្វីទៅជា Download Speed?
វាស់ស្ទង់ល្បឿននៃការទាញយកទិន្នន័យចេញពី Sever មកចូលឧបករណ៍របស់អ្នកផ្ទាល់ ដោយការតភ្ជាប់ភាគច្រើនរមែងយកទំហំ Download ខ្ពស់ជាងទំហំ Upload ចាប់តាំងពីសកម្មភាពលើអ៊ីនធឺណិតកំពុងពេញនិយមមានដូចជាការផ្សាយផ្ទាល់វីដេអូតម្រូវល្បឿនលឿន ម្ល៉ោះ Download Speed ខ្លាំងទើបអាចរត់បានរលូន (ខ្នាតគិតជាមេហ្គាប៊ីតក្នុងមួយវិនាទី Mbps)។
អ្វីទៅជា Upload Speed?
វាស់ស្ទង់ល្បឿននៃការបញ្ជូនទិន្នន័យពីឧបករណ៍អ្នកទៅកាន់ Sever របស់អ្នកដទៃ ជាហេតុផលចាំបាច់សម្រាប់ប្រើប្រាស់លើការផ្ញើឯកសារធំលើ Email ឬប្រើប្រាស់វីដេអូ Call ក៏ដូចជានិយាយជាមួយបុគ្គលឯទៀតលើ Online (ខ្នាតគិតជាមេហ្គាប៊ីតក្នុងមួយវិនាទី Mbps)។
ប្រភព: https://support.speedtest.net/hc/en-us/articles/203845290-What-is-ping-download-speed-and-upload-speed-
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Galaxy Note 9 លក់នៅកូរ៉េខាងត្បូង មាន S-Pen ដល់ទៅ ២ ដើម
ចែករំលែកបន្ទាន់ ពាក់កាសយូរជាងមួយម៉ោង អាចនាំគ្រោះថ្នាក់ មិនជឿកុំប្រមាថ