គ្រូទ័ព៖ សំណាងគេស៊ុតអត់ចូល កុំអីរបូតយ៉ាងហោចណាស់៣គ្រាប់វគ្គផ្ដាច់ព្រ័ត្រ
- 2018-10-07 12:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូទ័ព៖ សំណាងគេស៊ុតអត់ចូល កុំអីរបូតយ៉ាងហោចណាស់៣គ្រាប់វគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រសួងការពារជាតិ ថាវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះសំណាងដែរ ពេលក្រុមប៉ូលិសដាច់ទៅវិញម្ដងៗស៊ុតមិនចូល កុំអីយ៉ាងហោចណាស់ក៏របូត៣គ្រាប់។
លោក ភា សុភក្ត្រា គ្រូបង្គោលរបស់ក្រុមបាល់ទាត់ក្រសួងការពារជាតិ ប្រាប់ឲ្យដឹងថា បាល់ទាត់ក៏ត្រូវនិយាយពីសំណាងដែរ ពោលបើទោះជាបានហ្វឹកហាត់ត្រៀមយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលប្រកួតមែនទែនទៅជាខុសការគិតនោះទៅវិញ។ ជាក់ស្ដែងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ខាងលើនេះ លោករៀបចំកីឡាករមួយចំនួនខុស វាបែរទៅជាធ្វើឲ្យដៃគូបង្កើតឱកាសរកគ្រាប់មកលើក្រុមខ្លួនទៅវិញ។
គ្រូបង្វឹករូបនេះបន្ថែមថា ដោយសារនៅតំបន់ខាងលើរបស់ទ័ពខូចបាល់ច្រើនពេក ទើបធ្វើឲ្យខាងដៃគូមានសាច់បាល់លេងច្រើន និងសម្រុកពេលខ្លះនៅសល់តែជាមួយអ្នកចាំទីក៏មាន ប៉ុន្តែដោយសារចំណុចនេះបានហ្វឹកហាត់ត្រៀមផងនោះ ទើបអាចសង្គ្រោះបាល់បាន។ ខណៈខាងប៉ូលិសមានឱកាសដែរ តែស៊ុតមិនចូលប៉ុន្មានគ្រាប់នាជំនួបផ្ដាច់ព្រ័ត្រមួយនេះ។
សម្រាប់ពានរង្វាន់ Hun Sen Cup រដូវកាលនេះ បានបញ្ចប់ទៅហើយកាលពីយប់មិញនៅឯពហុកីឡដ្ឋានជាតិ ដោយក្រុងបាល់ទាត់ក្រសួងការពារជាតិ យកឈ្នះក្រុមប៉ូលិស ៣-០ ។ ក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៨០លានរៀល ចំណែកក្រុមលេខ២ ទទួលបានប្រាក់រង្វាន់ ៤០លានរៀល រីឯលេខ ៣ស្ទួន ណាហ្គាវើល និង អង្គរថាយហ្គឺរ បានក្រុម ១០លានរៀលផងដែរ ប៉ុន្តែនេះមិនទាន់បូកប្រាក់ឧបត្ថម្ភមួយចំនួនទៀត ៕
Jamie Carragher និង Gary Neville សាកកម្លាំងគ្នាមួយប្រាវ
Manchester City មិនដែលឈ្នះ Liverpool នៅ Anfield អស់រយៈ
Ronaldo ស៊ុត១គ្រាប់ក្នុងប្រកួតដែល Juventus បន្ដកំណត់ត្រាឈ្នះ១០០%