ល្បឿនអាចចាញ់ ប៉ុន្តែថាមពលថ្មវិញ Note 9 ស៊ីដាច់ iPhone XS Max

  • 2018-10-14 03:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន​គ្រប់​គ្នា​បាន​ឃើញ​វីដេអូ​ធ្វើ​តេស្ត​ល្បឿន​ដែល​ iPhone XS Max អាច​យក​ឈ្នះ​ Galaxy Note 9 បាន​យ៉ាង​ងាយ។ ពេល​នេះ​ Galaxy Note 9 អាច​យក​ឈ្នះ​ iPhone XS Max វិញ​ម្ដង​​លើ​ការ​សាក​ល្បង​ថាមពល​ថ្ម។

គណនី​ YouTube ឈ្មោះ​ Phone Buff បាន​ប្រើ​ប្រាស់​រ៉ូបូត​ពិសេស​​ដើម្បី​​ប្រៀប​ធៀប​ថាមពល​ថ្ម iPhone XS Max និង Note 9។ គួរ​ដឹង​ថា​ Note 9 មាន​ថ្ម​ទំហំ ៤០០០ mAh និង XS Max មាន​ថ្ម​ទំហំ ៣១៧៤ mAh ប៉ុណ្ណោះ ហើយ​​ប្រហែល​មាន​អ្នក​គិត​ថា​បន្ទះ​ឈីប​ A12 Bionic ​​អាច​ជួយ​ប៉ះប៉ូវ​​គម្លាត​ទំហំ​នៃ​​ថ្ម​នេះ​បាន។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​គឺ​មិន​បែប​នេះ​ទេ។

ការ​ធ្វើ​តេស្ត​ថាមពល​ថ្ម គឺ​សាក​ល្បង​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដូច​ជា​និយាយ​ទូរសព្ទ, ផ្ញើ​សារ, លេង​ហ្គេម, ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​មើល​វីដេអូ​ជា​ដើម។ មុន​ការ​ធ្វើ​តេស្ត​គេ​បាន​កំណត់​ Settings លើ​ស្មាតហ្វូន​ទាំង​ពីរ​ឲ្យ​ដូច​គ្នា​ ហើយ​ថែម​ទាំង​បាន​ធ្វើ​​តេស្ត​ពីរ​ដង ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ដូច​គ្នា។

ការ​ធ្វើ​តេស្ត​លើក​ទី​មួយ​ XS Max រាង​សន្សំ​សំចៃ​ថ្ម​បន្តិច​​ដោយ​និយាយ​ទូរសព្ទ ១ ម៉ោង​ ថ្ម​ស្រក​អស់​ត្រឹម​ ៣% ប៉ុណ្ណោះ ខណៈ​ដែល Note9 អស់​ថ្ម​ ៥%។ ប៉ុន្តែ iPhone ចាញ់​ប្រៀប​ Note9 ​ជា​បន្ត​បន្ទាប់​លើ​ការ​តេស្ត​ដទៃ​ទៀត។ ពេល​ដែល XS Max រលត់​ Note9 នៅ​សល់​ថ្ម​ ៣៧% ទៀត​ឯណោះ៕

ទស្សនា​ការ​តេស្ត​​ខាង​ក្រោម​នេះ ៖​​

​​​​​​ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង