ដំណឹងដ៏ក្រៀមក្រំ! បិតាចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន ទទួលមរណភាព

  • 2018-11-17 00:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បាន​ទទួល​មរណភាព​ហើយ​នៅ​វេលា​ម៉ោង១៖៣០​រំលង​អាធ្រាត្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយ​រោគា​ពាធ ក្នុង​ព្រះ​ជន្ម៨២​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ នេះ​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​កម្រ​ម្នាក់​របស់​កម្ពុជា ដែល​បាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​បុរាណ។

សព​របស់​ព្រឹទ្ធា​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន ត្រូវ​បាន​ដឹក​ពី​មន្ទីរពេទ្យ​មក​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ក្នុង​សាលា​ធម្មសភា ​វត្តបទុម​វតី​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ។

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំង​កក់ ឃុំខ្វាង ស្រុកទ្រាំង ខេត្ត​តាកែវ លោក​មាន​កូនចំនួន​៥នាក់។ មុនទទួល​មរណភាព លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្តតាកែវ មក​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបភាព៖ ហ្វេសប៊ុក Mekong Kong

អត្ថបទ៖ ដេត ធន្នី