រំ​ជួល​ចិត្ត ពេល​ដឹង​រឿង​មួយ​លោក​តា​ប្រាជ្ញ ឈួន ​តែង​ធ្វើ​​ដើម្បី​ភូមិ​ស្រុក​ ក្រៅ​ពី​ច្រៀង​ចាប៉ី

  • 2018-11-20 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រៅ​ពី​ចូល​ចិត្ត​ច្រៀង​ចាប៉ី​ដង​វែង ​លោក​តា​ប្រាជ្ញ ឈួន​ ចូល​ចិត្ត​ធ្វើ​រឿង​មួយ​ទៀត​ ទាក់​ទង​នឹង​ការងារ​សង្គម ដូច​ជា សាង​សង់​សាលា​រៀន ​វត្ត​អារាម ​ក៏​ដូច​ជា​ផ្លូវ​ថ្នល់​ជា​ដើម។ ​នេះ​បើ​តាម​ការ​រៀប​រាប់​របស់​​កូន​ប្រុស​ច្បង​ លោក ប្រាជ្ញ ឆាត។

(រូបភាព៖ ​www.rfa.org)

​​គ្រា​មាន​ជីវិត ​បុរស​ពូ​កែ​ថ្វី​មាត់​ខាង​ច្រៀង​អប់​រំ​ទាក់​ទង​នឹង​ច្បាប់​ស្រី ឬ​ច្បាប់​ក្រម​ង៉ុយ​​ ​​បាន​ខ្នះ​ខ្នែង​សុំ​ជំនួយ​​ថវិកា ក្នុង​ការ​ផ្ដួចផ្ដើម​លើ​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ ពិសេស​ក្នុង​ស្រុក​ភូមិ នៅ​ខេត្ត​តា​កែវ​ របស់​លោក​ផ្ទាល់​តែ​ម្ដង ​។ កូន​ប្រុស​ដ​ដែល​​រូប​នេះ ​ប្រាប់​ថា ​ពេល​ឪពុក​ខ្លួន​ឃើញ​តំបន់​ណា​ខ្សត់​មិន​ទាន់​មានសាលា​រៀន ​គ្មាន​អគារ​សិក្សា ឬ​ វត្ត​អារាម​ចាស់​ទ្រុឌ​ទ្រោម ​លោក​តា ប្រាជ្ញ ឈួន ​តែង​រៀប​រាប់​ប្រាប់​ថ្នាក់​ដឹក​នាំ ​ដើម្បី​សុំ​ការ​ឧបត្ថម្ភ​​​ឲ្យ​មាន​ការ​សាង​សង់ ​ឬ​ជួស​ជុល ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ​ បាន​សិក្សា​រៀន​សូត្រ។

លោក ប្រាជ្ញ ឆាត

​​​​​​​​ក្នុង​នោះ​មាន​ដូច​ជា ​វិទ្យាល័យ​ "​ហ៊ុន​សែន​ព្រៃ​ផ្អេរ " សាលា​បឋម​សិក្សា​ស​ម៉រ ​ វត្ត "​ព្រៃ​ផ្អេរ" ​និង​ផ្លូវ​ថ្នល់​​មួយ​ចំនួន​ ស្ថិត​ក្នុង​ខេត្ត​តាកែវ ​ជា​ដើម។

លោក ប្រាជ្ញ ឆាត ​ប្រាប់​ថា បំណង​ប្រាថ្នា​របស់​ឪពុក​លោក គឺ​ចង់​ឃើញ​ភូមិ​ស្រុក​កំណើត​ខ្លួន​មាន​វត្ត​អារាម ​ផ្លូវ​ថ្នល់ ​និង​សាលា​រៀន ច្រើន ​ដើម្បី​អាច​បណ្ដុះបណ្ដាល​កូន​ចៅ​ជំនាន់​ក្រោយ​ ​ឲ្យ​មាន​អនាគត​ភ្លឺ​ស្វាង។ ម្ល៉ោះ​ហើយ ​ទើប​គ្រា​នៅ​មាន​ជីវិត ​លោក​តា​ ប្រាជ្ញ ឈួន ​តែង​ចូល​រួមយ៉ាង​សកម្ម​លើ​ការ​ងារ​សង្គម​ជា​រឿយ​ៗ៕

អត្ថបទ៖ លឹម សុនា