ក្រោមហេតុផល៥យ៉ាងជំរុញ​​ អ៊ឹម ជីវ៉ាសាងផ្នួសជាលើកទី២ដើរតាមផ្លូវព្រះធម៌

  • 2019-01-04 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងឆ្នាំសប្បាយរីករាយរួចមកតារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​សាង​ផ្នួស​ដោយចិត្ត​ជ្រះថ្លា​ជាមួយ​ព្រះពុទ្ធសាសនា បន្ទាប់ពី​ការ​បួស​លើក​ទី ១ របស់លោកបានធ្វើម្តងរួចហើយជា​សាមណេរ​ក្នុង​ឆ្នាំ ២០១២កន្លងមក។ ហើយសម្រាប់ការសាងផ្នួសលើកនេះជាលើកទី២របស់លោកប៉ុន្តែ​យ៉ាងណា​សម្រាប់​ការ​បួស​នា​លើក​នេះ​គឺជា​ការ​បួស​បំពេញ​ភិ​ក្ខ​ជា​ភិក្ខុ​សង្ឃពេញអង្គដែលស្ថិតនៅក្នុងវត្ត​នាគ​វ័​ន្ត ។​

ជាក់ស្តែងជាមួយនឹងការបួសនេះដែរ លោក អ៊ឹម ជីវ៉ា ក៏បាន​បញ្ជាក់​ពី​មូលហេតុ​សំខាន់ៗ​មកកាន់Sabayថា"លោក​ធ្វើដោយចិត្តជ្រះថ្លា​ក្នុងផ្លូវធម៌ និងគោលបំ ណងធំ៥យ៉ាងទៀតដែលលោកបួងសួងប្រាថ្នាសុំក្នុងគ្រាបំពេញចិត្តជ្រះថ្លាតាមផ្លូវព្រះធម៌ក្នុងពុទ្ធសាសនា​ផងដែរ ។ "ពិសេសទី១ លោកចង់បំពេញតួនាទីជាកូនខ្មែរតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ហើយទី២៖ ដើម្បីសងគុណ អ្នកមានគុណទាំំង២ មនុស្ស​ល្អៗ ដែល​តែងតែ​ជួយពេលលោក​កំពុង​ពិបាក វេទនា ទី៣លោក លា​មាត់​លា​ពាក្យ​ទាំងឡាយ​ដែល​បាន​និយាយ​ទាំងអស់ និង សូម​ខ​ម៉ា​ទោស​ចំពោះ​មនុស្ស​ដែល​​ធ្លាប់ធ្វើ​ខុស​លើ​ពួកគាត់ ដោយ​ប្រកា​រណា​មិនដឹង​ខ្លួន និង អភ័យទោសលាងបាបគ្រោះ និងទី៤៖ដោយសារតែលោកធ្លាប់ជាកូនសិស្សលោកនៅវត្តនាគវ័ន្តនិងរស់នៅដោយបាយបាត្រ​​ហើយជាពិសេសបំណងទី ៥ ៖ សូម​បួងសួង​ឱ្យ​ប្រជាជន​ខ្មែរ​ចេះ​ស្រឡាញ់ និង សាមគ្គី​គ្នា​កាន់តែខ្លាំង​ឡើងសូមឱ្យ​ប្រទេស​យើង​មាន​សុខសន្តិភាព​​មានការ​រីកចម្រើន​រហូត​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ"។ (បើតាមសម្តីលោករៀបរាប់ខាងលើ)

គួររម្លឹកដែថា កម្មវិធីបំបួសរបស់តារាសម្តែងរូបនេះបានរៀបចំកាលពីព្រឹកម្សិលមិញនៅថ្ងៃទី០៣​មករា និងមានការចូលរួមពីសាច់ញាតិជាច្រើន និង ក្នុងនោះមានទាំងអ្នកក្នុងរង្វង់សិល្បៈមួយចំនួនធំផងដែរ ។ ហើយអ្វីដែលពិសេសសម្រាប់ពេលវេលាដែលតារាប្រុសរូបនេះបានបំបួស គឺលោកមិនទាន់បានបញ្ជាក់កំណត់ថានឹងចង់សឹកវិញពេលណានៅឡើយនោះទេ ៕

ចង់ដឹងការពិតយ៉ាំងណាមើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធដោយ៖ ក្រុមគ្រួសារលោក អ៊ឹម ជីវ៉ា រូបភាពFB Page & IG៖ លោក អ៊ឹម ជីវ៉ា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី